នយោបាយ
បណ្ឌិត សាម អ៊ីន អាចពិចារណាពីជម្រើសផ្សេង បើបក្សមូលដ្ឋានមិនទទួលបានការគាំទ្រ ដោយការចូលរាជរដ្ឋាភិបាល ជាជម្រើសមួយដែរ
ក្នុងករណី ខ្ញុំមិនអាចបន្តដំណើរជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬមួយក៏គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនអាចធ្វើដំណើរទៅមុខទៀតបាន ចឹងហើយខ្ញុំគិតអំពីជម្រើសផ្សេងៗ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត សាម អ៊ីន ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការនាយកស្តីទី នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ការបញ្ជាក់នេះ បន្ទាប់ពីមានព័ត៌មានថា លោកកំពុងពិចារណាថាតើ នៅបន្តជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានដដែល ឬក៏ចូលរួមជាមួយរាជរដ្ឋាភិបាល ដូចមន្ត្រីជាន់ខ្ពស់ ៣រូប នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលទើបចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ ឬយ៉ាង?
លោកបណ្ឌិត សាម អ៊ីន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ៨ ខែធ្នូនេះថា លោក មិនមានជំនាញផ្នែកកសិកម្មនោះទេ ដោយលោកទទួលបានសញ្ញាប័ត្របណ្ឌិត ផ្នែកវិទ្យាសាស្រ្ដព្រៃឈើ ហើយបទពិសោធន៍ការងារកន្លង គឺទាក់ទងនឹងការអភិវឌ្ឍចម្រុះ និងជួយប្រជាកសិករកសាងព្រៃសហគមន៍ ជាដើម។
មកទាល់ពេលនេះលោកបណ្ឌិត សាម អ៊ីន បញ្ជាក់ថា លោកសម្រេចចិត្តបន្តសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋានបន្តទៀត តែលោកបានពិចារណាថា ក្នុងករណីគណបក្សរបស់លោកនាពេលខាងមុខ មិនទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះ លោកនឹងជ្រើសរើសនូវជម្រើសផ្សេងទៀត ហើយក្នុងនោះ ក៏មានជម្រើសចូលរួមជាមួយរាជរដ្ឋាភិបាលផងដែរ។
លោកបណ្ឌិត សាម អ៊ីន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំអាចពិចារណាអំពីជម្រើសផ្សេងៗ ថាតើខ្ញុំធ្វើអីបានទៀត បម្រើប្រទេសជាតិរបស់ខ្ញុំ ក្នុងករណីខ្ញុំមិនអាចបន្តដំណើរជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬមួយក៏គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនអាចធ្វើដំណើរទៅមុខទៀតបាន ចឹងហើយខ្ញុំគិតអំពីជម្រើសផ្សេងៗ ក្នុងនោះមាន ជម្រើសការឈប់សម្រាកពីនយោបាយ ធ្វើជាពលរដ្ឋធម្មតា មានជម្រើសក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងទីតាំងណាមួយដែលសមស្របទៅនឹងចំណេះជំនាញរបស់ខ្ញុំ ដែលខ្ញុំអាចយកចំណេះជំនាញរបស់ខ្ញុំទៅបម្រើប្រជាពលរដ្ឋបាន»។
ពាក់ព័ន្ធនឹងករណីមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ៣រូប ដែលកាលពីពេលថ្មីៗនេះ សម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនោះ លោកបណ្ឌិត សាម អ៊ីន មានប្រសាសន៍ថា លោកមិនមានអ្វីជំទាស់ ឬទោមស្ស នឹងការសម្រេចចិត្តនោះឡើយ ដោយលោកថា មនុស្សម្នាក់ៗ សមាជិកគណបក្សរបស់លោកម្នាក់ៗ មានសិទ្ធិសេរីភាពសម្រេចជ្រើសរើសយកផ្លូវណាមួយ រៀងៗខ្លួន។
សូមជម្រាបថា មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ៣រូប រួមមាន៖ លោកបណ្ឌិត យ៉ង សាំងកុមារ, លោក ឡឹក សុធារ, និងលោក ខាត់ សុធី បានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម។ ក្រោយមកលោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម។ ចំណែកលោក ឡឹក សុធារ និងលោក ខាត់ សុធី ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់