នយោបាយ
គណបក្សយុវជនត្រៀមដាក់បេក្ខជននៅ ២៥មណ្ឌលសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិនេះ
គណបក្សយុវជនកម្ពុជា នឹងដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនៅ ២៥ រាជធានី-ខេត្តទូទាំងប្រទេស ខណៈអាណត្តិមុន គឺមានបេក្ខជនតែ ១៧ មណ្ឌលប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់អាណត្តិទី៧។ ដោយឡែក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃយុទ្ធនាការនៃការឃោសនារកសំឡេងឆ្នោត ដែលមានរយៈពេល ២១ថ្ងៃ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជន ដែលជាអ្នកនយោបាយជំនាន់ថ្មីមួយរូប បានប្រកាសត្រៀមលក្ខណៈរួចជាស្រេចក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ នាពេលខាងមុខនេះ។ ក្នុងនោះ ប្រធានគណបក្សរូបនេះ បានឲ្យដឹងថា គណបក្សរបស់លោក នឹងដាក់បេក្ខជនឈរឈ្មោះនៅ ២៥រាជធានី-ខេត្តទូទាំងប្រទេសតែម្តង។

ជាមួយនឹងការត្រៀមសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ គណបក្សយុវជនកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយទាំង ៩ចំណុចនេះ រួមមានដូចជា ធានាតម្លៃផលិតផលកសិកម្ម ហើយរដ្ឋបញ្ចេញកញ្ចប់ថវិកា នៅពេលផលិតផលកសិកម្មធ្លាក់ចុះ លុបបំបាត់ការភាពមិនប្រក្រតីនៅតាមគ្រប់មន្ទីរពេទ្យ លុបបំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងដោយអនាធិបតេយ្យ ការបោសសម្អាតគ្រឿងញៀនពីលើដល់ក្រោម លុបបំបាត់អំពើពុករលួយ ពិនិត្យមើលឡើងវិញចំពោះការអនុវត្ត និងការគ្រប់គ្រងលើជនអន្តោប្រវេសន៍ បង្កើតមណ្ឌលថែទាំចាស់ជរា និងជនពិការគ្មានទីពឹង និងការឧបត្ថម្ភប្រាក់ដល់ជនចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំឡើង។
អ្នកនយោបាយរូបនេះ បានបង្ហាញក្ដីសង្ឃឹមថា គណបក្សរបស់លោកនឹងទទួលបានទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិនេះ ដើម្បីឲ្យគណបក្សរបស់លោកមានលទ្ធភាពចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍