Connect with us

នយោបាយ

លោក រ៉ុង ឈុន ប្រកាសចូលបក្សភ្លើងទៀន ខណៈលោក សុខ ឥសាន យល់ថា ជាសិទ្ធិរបស់បុគ្គលម្នាក់ៗ

បានផុស

នៅ

ដូចការគ្រោងទុក លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសចូលរួមសកម្ម ភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន។ ពាក់ព័ន្ធនឹងការចូលរួមនេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា ជាសិទ្ធិសម្រេច និងជាសិទ្ធិនយោបាយរបស់លោក រ៉ុង ឈុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មានព័ត៌មាន កាលពីព្រឹកថ្ងៃទី ៣១ ខែមករានេះ លោក រ៉ុង ឈុន ដែលធ្លាប់ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងធ្លាប់ជាសមាជិក គ.ជ.ប បានប្រកាសថា លោកសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ។ លោកថា មូលហេតុ ដែលលោកចូលរួមធ្វើនយោបាយ ជាមួយគណបក្សភ្លើងទៀន ក៏ព្រោះតែមានការសំណូមពរពីថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា នេះជាសិទ្ធិនយោបាយ និងជាសិទ្ធិសម្រេចរបស់បុគ្គលម្នាក់ៗ រួមទាំងលោក រ៉ុង ឈុន ផងដែរ ឲ្យតែពួកគេធ្វើសកម្មភាពស្របទៅតាមច្បាប់។ បន្ថែមពីលើនេះ លោក សុខ ឥសាន ចាត់ទុកថា ការចូលរួមរបស់លោក រ៉ុង ឈុន នាពេលនេះ ក៏បានបង្ហាញថា ប្រទេសកម្ពុជា មានលំហនយោបាយទូលំទូលាយ។

ឆ្លើយតបនឹងអ្វីដែលលោក រ៉ុង ឈុន ប្រើវោហាសាស្រ្ដនយោបាយ ដែលថា នៅពេលលោកចូលរួមធ្វើនយោបាយ​ នឹងអាចឲ្យគណបក្សភ្លើងទៀន កាន់តែទទួលបានការគាំទ្រនោះ, អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ឃើញថា គ្រាន់តែជាការបង្ហាញនូវភាពក្រអឺតក្រទមប៉ុណ្ណោះ ដោយអ្វីដែលសំខាន់គឺក្រោយការបោះឆ្នោត លទ្ធផលទទួលបានបែបណា។

លោក សុខ ឥសាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី បែបនេះថា «ខ្ញុំមិនចាប់អារម្មណ៍អីប៉ុន្មានទេ ពីព្រោះអាហ្នឹងវាគ្រាន់តែជាការបង្ហាញ គេហៅថា ភាពក្រអឺតក្រទមតែប៉ុណ្ណោះទេ បញ្ហាសំខាន់កត្តាកំណត់ទៅលើការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា»។

បើតាមលោក សុខ ឥសាន​ ដដែល ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមូលដ្ឋាន នៃគណបក្សនយោបាយផ្សេងៗជាច្រើន បានមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស​ប្រជាជនកម្ពុជា ជាបន្តបន្ទាប់។ ក្នុងនោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានបញ្ជាក់ថា ទ្វាររបស់គណបក្សប្រជាជនកម្ពុជា នៅតែបើកស្វាគមន៍សម្រាប់ទទួលមន្ត្រីមកពីគណបក្សផ្សេងៗ បន្តទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Rapper
ជីវិតកម្សាន្ដ៤២ វិនាទី មុន

Ranngo និង Lil Kzy មកសម្តែងរួមគ្នាលើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ឱកាសថ្មី សម្រាប់និស្សិតជជែកដេញដោលជាសាធារណៈលើប្រធានបទទាក់ទងនឹងផ្នត់គំនិតយេនឌ័រ

ព័ត៌មានជាតិ១១ នាទីutes មុន

​រោងចក្រ​​ផលិត​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​

ជីវិតកម្សាន្ដ១១ នាទីutes មុន

រ៉ូបគ្រីស្តាល់របស់​ Selena នៅ Oscars ដេរត្បូងអង្កាំដោយដៃរាប់ម៉ឺនគ្រាប់ និងជាងអស់១២នាក់

ក្រសួងធនធានទឹក
ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

Sokha Hotels

ព័ត៌មានពេញនិយម