នយោបាយ
បក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទាញបានអតីតតំណាងរាស្រ្ដ នៃអតីតបក្សប្រឆាំង ២រូបទៀត
បន្ទាប់ពីរួបរួមគ្នាជាមួយគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញទ្ធិ ប្រមាណជិត ៤ខែមកនេះ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបានអតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ ២រូបទៀត មកចូលរួមជីវភាពនយោបាយជាមួយ។

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានឯកភាពគ្នារួមបញ្ចូលគ្នា ជាគណបក្សតែមួយ ដើម្បីបង្កើតប៉ូលនយោបាយថ្មី ក្នុងដំណើរឆ្ពោះទៅប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។ គណបក្សទាំងពីរ បានឯកភាពគ្នាជ្រើសយកគណបក្សខ្មែររួបរួមជាតិ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត នាពេលខាងមុខ។

លោក យ៉ែម បុញ្ញទ្ធិ ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ បានឲ្យដឹងកាលពីថ្ងៃទី ៣០ ខែមករាថា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២រូបទៀត បានសម្រេចចិត្តចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សខ្មែររួបរួមជាតិ។ អតីតតំណាងរាស្ត្រទាំង ២រូបនោះ មាន៖ លោក ទួត ឃឿត អតីតតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី ៥, និងលោក ឡាត់ លិតេយ្យ អតីតតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី ៥។

គួរឲ្យដឹងដែរថា លោក យ៉ែម បុញ្ញទ្ធិ ក៏ជាអតីតតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី ៥ នៃអតីតគណបក្សសង្គ្រោះជាតិ ផងដែរ។ ភ្លាមៗ មន្ត្រីជាន់ខ្ពស់គណបក្សខ្មែររួបរួមជាតិ បានប្រកាសស្វាគមន៍លោក ទួត ឃឿត និងលោក ឡាត់ លិតេយ្យ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សរបស់ខ្លួន។
ជាការកត់សម្គាល់ បន្ទាប់ពីរួបរួមគ្នាប្រមាណជិត ៤ខែមកនេះ លោក ញឹក ប៊ុនឆៃ និងលោក យ៉ែម បុញ្ញទ្ធិ បានបង្ហាញភាពផ្អែមល្ហែម ដោយបានចុះធ្វើសកម្មភាពនយោបាយជាមួយគ្នា នៅតាមបណ្ដាខេត្តជាបន្តបន្ទាប់។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី ១៩ ខែមករាកន្លងទៅនេះ បានសំណូមពរឲ្យថ្នាក់ដឹកនាំគ្រប់របស់ខ្លួនគ្រប់លំដាប់ថ្នាក់ បើកបេះដូងឲ្យទូលាយកុំមានជំងឺតួឯក ហើយស្វាគមន៍អ្នកចូលរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?