នយោបាយ
លោក ខៀវ សុភ័គ៖គ្មានហេតុផលណាក្នុងការលុបឈ្មោះគណបក្សខ្មែរក្រោកពីបញ្ជីឡើយ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាងថា បើទោះបីជាមេដឹកនាំគណបក្សខ្មែរក្រោកកំពុងជាប់ពាក់ព័ន្ធនឹងបទល្មើសក៏ដោយ តែក្រសួងមហាផ្ទៃ ក៏មិនមានហេតុផលណា ដើម្បីលុបឈ្មោះគណបក្សនេះពីបញ្ជីគណបក្សនយោបាយឡើយ។ ក៏ប៉ុន្តែ មន្ត្រីរូបនេះ បញ្ជាក់ថា នៅពេលសំណុំពាក់ព័ន្ធនឹងបទចោទលើអតីតប្រធានបក្សនេះបានចប់ជាស្ថាបពរ ទើបក្រសួងមហាផ្ទៃតម្រូវឲ្យគណបក្សរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីឲ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ។
ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី១ ខែកុម្ភៈនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖ «នៅពេលណាដែលតុលាការដំណើរការក្ដីលើករណីលោក វីល្លាម ហ្គ័ង បានបញ្ចប់ជាស្ថាបពរហើយនោះ ទើបក្រសួងមហាផ្ទៃធ្វើសេចក្ដីជូនដំណឹងទៅកាន់គណបក្សខ្មែរក្រោក ដើម្បីផ្លាស់ប្ដូរសមាសភាពថ្នាក់ដឹកនាំថ្មីរបស់គណបក្សនេះ»។
ក្រោយការចាប់ឃុំខ្លួនលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង អតីតប្រធានគណបក្សខ្មែរក្រោក កាលពីអំឡុងឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីប្លន់ គណបក្សនេះហាក់មានភាពស្ងប់ស្ងាត់ និងមិនមានសកម្មភាពនយោបាយឡើយ។ តែយ៉ាងណាក្ដី ក្នុងពេលបច្ចុប្បន្ន លោក សុខ លីម ក្នុងនាមជាប្រធានស្ដីទីគណបក្សនៅតែបន្តដឹកនាំ និងបំពេញភារកិច្ចជាប្រក្រតីភាពនៅក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
ពាក់ព័ន្ធនឹងសកម្មភាពរបស់បក្សខ្មែរក្រោកនេះ លោក ខៀវ សុភ័គ បានអះអាងថា បើទោះបីជាគណបក្សនេះស្ងាត់ពីសកម្មភាពនយោបាយយ៉ាងណាក្ដី តែក្រសួងមហាផ្ទៃ ក៏មិនមានហេតុផល ឬសិទ្ធិណាទៅលុបឈ្មោះគណបក្សខ្មែរក្រោកចេញពីបញ្ជីគណបក្សនយោបាយទេ ប្រសិនបើគណបក្សនេះ មិនបានប្រព្រឹត្តផ្ទុយពីច្បាប់ស្ដីពីគណបក្សនយោ បាយ។
គួរជម្រាបថា លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លាម ហ្គ័ង អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកមួយចំនួនទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ពាក់ព័ន្ធករណីប្លន់ឧកញ៉ាម្នាក់ ដែលជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប។ លោក វីល្លាម ហ្គ័ង និងបក្ខពួក ត្រូវបានចោទពីបទលួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយខុសច្បាប់ និងបទក្លែងឯកសារសាធារណៈ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់