នយោបាយ
សម្តេចតេជោ ហ៊ុន សែន នាំកូនប្រុស២រូបជួបជជែកដោយផ្ទាល់ជាមួយលោក ស៊ី ជីងពីង នៅរដ្ឋធានីប៉េកាំង
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅរដ្ឋធានីប៉េកាំង។ អ្វីដែលជាការកត់សម្គាល់ គឺសម្តេចតេជោបាននាំកូនប្រុស២រូបទៅជួបជាមួយលោក ស៊ី ជីងពីងដែរ គឺឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

សម្រាប់ឯកឧត្តម ហ៊ុន ម៉ាណែត នេះ គឺជាលើកទី២ហើយដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំទៅជួប និងពិភាក្សាការងារជាមួយលោកប្រធានាធិបតីចិន ស៊ី ជីងពីង នៅក្នុងប្រទេសចិន។ កន្លងមក ពោល គឺក្នុងអំឡុងខែកុម្ភៈ ដើមឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាននាំឯកឧត្តម ហ៊ុន ម៉ាណែត ជួបលោក ស៊ី ជីងពីង ម្តងរួចមកហើយនៅក្នុងទីក្រុងប៉េកាំង។ កាលពីពេលនោះ និងនៅពេលនេះ គឺមិនខុសគ្នាទេ លោក ស៊ី ជីងពីង បានសម្តែងទឹកមុខរីករាយ និងទទួលយ៉ាងរាក់ទាក់នូវវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ហើយបានពិភាក្សាការងារពោរពេញដោយភាពស្និតស្នាល និងមិត្តភាព។

ចំណែក ចំពោះឯកឧត្តម ហ៊ុន ម៉ានី វិញ នេះ គឺទំនងជាលើកទីមួយហើយដែលសម្តេចតេជោ ហ៊ុន សែន នាំឲ្យជួប និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោក ស៊ី ជីងពីង នៅក្នុងប្រទេសចិន។ យ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែតដែរ គឺត្រូវបានមេដឹកនាំកំពូលរបស់មហាយក្សចិនចាប់អង្រួនដៃរាក់ទាក់យ៉ាងស្និតស្នាល និងប្រកដោយភាពកក់ក្តៅ។

សម្តេចតេជោ ហ៊ុន សែន រួមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសចិន។ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីថ្ងៃទី៩ ខែកុម្ភៈ និងវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៣៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត