Connect with us

នយោបាយ

កម្ពុជា ប្រកាសជំហរប្រឆាំងការប៉ុនប៉ង​ផ្តាច់​កោះតៃវ៉ាន់ចេញពីដែនអធិបតេយ្យភាពរបស់​មហាយក្សចិន

បានផុស

នៅ

កម្ពុជា បានប្រកាសជំហរប្រឆាំងការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬដើម្បីរារាំង និងទប់ស្កា​ត់ប្រទេសចិនក្រោមហេតុផលតៃវ៉ាន់ ឬសកម្មភាពបំបែកខ្លួនគ្រប់ទម្រង់ ដើម្បីទា​ម​ទា​រ «ឯករា​ជ្យ​​ភាពតៃវ៉ាន់»។នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលចេញដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃសៅរ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ។ កម្ពុជា នឹងមិ​ន​បង្កើតទំនាក់ទំនងផ្លូវការក្នុងទម្រង់ណាក៏ដោយជាមួយតៃវ៉ាន់ឡើយ។ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានអះអាងសាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោ​បា​យចិ​ន​មួយ»។ រដ្ឋាភិបាលចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណា​ង​ឱ្យប្រទេសចិនទាំងមូល។ តៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញពីទឹកដីរបស់ចិន ហើយបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអាចត្រូវបានជ្រៀតជ្រែកពីកម្លាំងខាងក្រៅបានឡើយ។

FILE PHOTO: A Taiwan flag is carried by a Chinook helicopter during a rehearsal for the upcoming National Day celebration in Taipei, Taiwan October 7, 2021. REUTERS/Ann Wang/File Photo

ក្រៅពីបញ្ហាតៃវ៉ាន់ ភាគីទាំងកម្ពុជា និងចិន បានឯកភាពថា បញ្ហាពាក់ព័ន្ធនឹងស៊ីនជាំង មិនមែនជាបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែ ជាកា​របង្ក្រាបអំពើភេរវកម្ម ភាពជ្រុលនិយម និងការផ្តាច់ខ្លួននិយម។ ភាគីកម្ពុជា បានបញ្ជាក់ជាថ្មីអំ​ពី​ការប្រឆាំងជាដាច់ខាត ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយប្រើប្រាស់បញ្ហាពា​ក់​​ព័ន្ធនឹងស៊ីនជាំង។

ដោយឡែក ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ថា ការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលជាផលប្រ​យោ​ជ​ន៍ស្នូលរវាងគ្នា​និងគ្នា ពិតជាមានសារសំខាន់ណាស់សម្រាប់សហគមន៍វាសនារួ​មកម្ពុជា-ចិន។ ភាគីចិ​នបានអះអាងសាជាថ្មីអំពីការគាំទ្រឥតងាករេចំពោះជម្រើសនៃមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជ​នកម្ពុជាស្របទៅនឹងលក្ខខណ្ឌជាតិរបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរប​​ស់កម្ពុជា ដើម្បីរក្សាឯករាជ្យភា​ព អធិបតេ​យ្យ​ភា​ព សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និងលើកកម្ពស់ជាបន្ដ​បន្ទាប់ នៃរបៀបវា​រៈនយោបាយជាតិសំខាន់ៗរបស់កម្ពុជា ហើយប្រ​ឆាំ​ងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពថា ការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សចាំបាច់ត្រូវផ្សារភ្ជាប់ជាមួ​​​​​​យនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលក្ខខណ្ឌជាតិជាក់ស្តែង។ ភាគីទាំងពីរបានប្រឆាំងដាច់ខាត ចំ​ពោះ​ការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្សជាឧបករណ៍ ការអនុវត្តស្ដង់ដារពីរ ការបំពានតម្លៃប្រជាធិបតេយ្យ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេ​ស​អធិបតេយ្យ ឬធ្វើឱ្យមានការបែកបា​​ក់​ និងប្រឈមមុខដាក់គ្នា ក្រោមហេតុផលគាំពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឬការដាក់កំហិ​តអំពីឆន្ទៈរបស់ប្រទេសមួយទៅលើប្រទេសដទៃទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ចុះហត្ថលេខា យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលអាមេរិក

ប ស ស
ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យ៖ ប ស ស កំពុងសិក្សាពង្រីកវិសាលភាពទៅលើក្រុមអ្នកដឹកជញ្ជូន

ព័ត៌មានជាតិ៥១ នាទីutes មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២២ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៤ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម