នយោបាយ
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តវៀតណាម
ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល នៃគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានជួបប្រជុំការងារនៅរដ្ឋធានីហាណូយ នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរ បានធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមក អំពីស្ថានការណ៍របស់គណបក្ស និងប្រទេសនីមួយៗ ក៏ដូចជាធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ជាពិសេសលទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរនាពេលកន្លងមក និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត។

ភាគីទាំងពីរ បានបន្តបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាងជិតស្និទ្ធ ការជួយគ្នាទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុតស៊ូដើម្បីរំដោះជាតិ និងប្រជាជន ការពារ ឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនស៊ីជម្រៅឥតឈប់ឈរ លើគ្រប់វិស័យ ព្រមទាំងបានជូនពរគ្នាទៅវិញទៅមក ចំពោះសមិទ្ធផលដ៏មានសារៈសំខាន់គ្រប់ វិស័យដែលប្រជាជននៃប្រទេសទាំងពីរសម្រេចបាន ក្នុងបេសកកម្មកសាង និងអភិវឌ្ឍន៍ជាតិ។
ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្រ្ត នៃទំនាក់ទំនងកម្ពុជា-វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍជាតិនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរ បានគាំទ្រយោបល់គ្នាទៅវិញទៅមក និងឯកភាពបន្តពង្រឹង និងពង្រីកថែមទៀត នូវទំនាក់ទំនងនយោបាយ រួមទាំងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើឲ្យបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ។
លោកផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាអាទិភាព ហើយក៏បានលើកឡើងនូវសំណូមពរ ដែលជាទិសដៅសម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រទេសទាំងពីរ។
ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការបង្កើនថែមទៀតនូវស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើ ទំនាក់ទំនងនយោបាយ គឺជាសសរស្តម្ភដ៏មានសារៈសំខាន់បំផុត ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការទូត វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និង បច្ចេកទេស ដោយផ្អែកលើសក្តានុពល ធនធាន និងចំណុចខ្លាំងរបស់ប្រទេសនីមួយៗ។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពក្នុងការជំរុញថែមទៀត នូវទំនាក់ទំនងរវាងគណបក្ស រដ្ឋ សភា ក្រសួងស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្តល់សារៈសំខាន់ ចំពោះការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកដល់ការពង្រឹងនិងពង្រីក ចំណងមិត្តភាពនៃប្រទេសទាំងពីរជាយូរអង្វែងតទៅ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់