នយោបាយ
លោក ញឹក ប៊ុនឆៃ អះអាងជាថ្មីថា គណបក្សរបស់លោកប្រកាន់ជំហរធ្វើនយោបាយ មិនញុះញង់ និងមិនជេរប្រមាថគ្នា
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងជាថ្មីថា គណបក្សរបស់លោក ប្រកាន់ជំហរធ្វើនយោបាយ ដោយមិនញុះញង់គ្នា មិនជេរប្រមាថគ្នា និងមិនលាបពណ៌គ្នា ជាដើម។ ការអះអាងជាថ្មីនេះ បន្ទាប់ពីគណបក្សរបស់លោក បានរួបរួមគ្នាជាមួយគណបក្សកម្ពុជានិយម ដែលបង្កើតឡើងដោយអតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ។

លោក ញឹក ប៊ុនឆៃ បានថ្លែងក្នុងកម្មវិធីវេទិកាសាធារណៈ ស្ដីពី ”ប្រជាធិបតេយ្យសេរីកណ្ដាលនិយម” នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១ ខែមីនាថា គណបក្សខ្មែររួបរួមជាតិរបស់លោក ប្រកាន់យកគោលការណ៍បង្រួបបង្រួមផ្សះផ្សាជាតិ តាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយអហិង្សា ដោយមិនញុះញង់គ្នា មិនជេរប្រមាថគ្នា និងមិនលាបពណ៌គ្នា ជាដើម។
នៅក្នុងឱកាសនោះដែរ លោក ញឹក ប៊ុនឆៃ ក៏បានជម្រាបជូនសកម្មជន និងអ្នកគាំទ្ររបស់លោកអំពីការរួបរួមគ្នា រវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឬទ្ធិ ដែលបង្កើតឡើងដោយអតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ។
លោកថា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានចុះកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នាជាគណបក្សតែមួយ ដើម្បីបង្កើតគោលនយោបាយប្រជាធិបតេយ្យសេរីកណ្ដាលនិយម។ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងបន្តថា បន្ទាប់ពីគណបក្សទាំងពីរ បានបង្រួបបង្រួមគ្នាមក មានអតីតអ្នករាជានិយម និងអ្នកអតីតគណបក្សប្រឆាំង បានមកចូលរួមជាបន្តបន្ទាប់។
កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅនេះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានឲ្យដឹងថា លោក ង៉ោ គឹមជាង អតីតតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង អាណត្តិទី ៥ (២០១៣) មកពីអតីតគណបក្សសង្គ្រោះជាតិមួយរូបទៀត បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សខ្មែររួបរួមជាតិ។
កាលពីពេលថ្មីៗនេះដែរ អតីតតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី ៥ (២០១៣) នៃអតីតគណបក្សសង្រ្គោះជាតិ ៣រូប រួមមាន៖ លោក យ៉ែម បុញ្ញឫទ្ធិ, លោក ទួត ឃឿត និងលោក ឡាត់ លិតេយ្យ ក៏បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សខ្មែររួបរួមជាតិ ផងដែរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ