Connect with us

នយោបាយ

អ្នកនាំពាក្យ៖ ត្រឹមជួបជាមួយកូនក្តី មិនចោទជាបញ្ហាឡើយ លើកលែងតែមានចេតនាផ្សេងពីនេះ

បានផុស

នៅ

នៅថ្ងៃទី១៥ ខែមីនានេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានពន្យល់មេធាវីការពារក្ដីលោក កឹម សុខា ថា ត្រឹមតែចេតនាជួបជាមួយកូនក្ដី គឺអាចស្នើសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបាន មិនចោទជាបញ្ហាឡើយ លើកលែងតែមានចេតនាផ្សេងពីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពន្យល់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ បានធ្វើឡើងបន្ទាប់ពីសហមេធាវីការពារក្ដីរបស់លោក កឹម សុខា បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីការរំលោភសិទ្ធិជំនួយមេធាវីសម្រាប់លោក កឹម សុខា។ សេចក្ដីថ្លែងការណ៍នេះ បានលើកឡើងថា សហមេធាវីការពារក្តីបានទៅផ្ទះលោក កឹម សុខា ដើម្បីជួបកូនក្តី ដែលកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្នុងការពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្ដឹងឧទ្ធរណ៍លើសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែមេធាវីលោក កឹម សុខា បានអះអាង ត្រូវបានកងកម្លាំងដែលយាមនៅទីនេះបានរារាំង ហើយមិនអនុញ្ញាតឲ្យសហមេធាវីជួបជាមួយលោក កឹម សុខា ឡើយ ដោយណែនាំឲ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន ។

ពាក់ព័ន្ធនឹងបញ្ហានេះ នៅថ្ងៃទី១៥ ខែមីនានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានផ្តល់ជាយោបល់ផ្នែកច្បាប់មួយចំនួនក្នុងការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់សហមេធាវីលោក កឹម សុខា។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា «បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី»។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។ ដូច្នេះប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅ ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម