ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ បោះឆ្នោតឱ្យបក្សប្រជាជន ដើម្បរក្សាសន្តិភាព និងប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់
ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានផ្ញើសារដល់សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា រួមគ្នារក្សាសុខសន្តិភាព ឱ្យបានគង់វង់ និងសូមឱ្យសមាជិកគណបក្សប្រជាជនកម្ពុជាម្នាក់ ស្មើនឹងមួយសន្លឹកឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

ការស្នើសុំបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង ខណៈលោកអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រកាសសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាជាង៣០០០នាក់ នៅទីធ្លាខាងត្បូងជាប់ស្នាក់ការគណបក្សសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នេះ ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នេះជាការយល់ឃើញត្រូវរបស់បងប្អូន ដែលបានសម្រេចចិត្តចូលមករួមជីវភាពជាបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាអភិវឌ្ឍប្រទេសជាតិឱ្យរីកចំរើនជឿនលឿនទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយប្រទេស ដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងពីទុក្ខវេទនាយ៉ាងខ្លាំងបំផុតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរបប ប៉ុល ពត ដោយត្រូវបានបង្អត់អាហារ ការកាប់សម្លាប់ យ៉ាងព្រៃផ្សៃអស់រាប់លាននាក់ និងលើកឡើងពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរំដោះប្រទេសជាតិចេញពីរបបប៉ុល ពត នេះ និងបានកសាងអភិវឌ្ឍប្រទេសឱ្យរីកចំរើនរហូតមកដល់បច្ចុប្បន្ននេះ។
មិនត្រឹមតែប៉ុណ្ណោះ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ-១៩ ថែមទៀត។ នេះជាមោទនៈភាពដែលយើងមានមេដឹកនាំបក្ស ដែលដឹកនាំប្រទេសមានគុណធម៌ល្អ។

លោក ធឹម សំអាន សមាជិក គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ និងជាប្រធាន គណៈកម្មាធិកា រគណបក្ស ខណ្ឌព្រែកព្នៅ បានលើកឡើងថា សមាជិកគណបក្សថ្មី ដែលត្រូវបានប្រកាសក្នុងកម្មវិធីខាងលើមានចំនួន ៣,៣៧៦ នាក់ ស្រី ១,៦៤៩ នាក់(សមាជិកគណបក្សថ្មីជាយុវជនចំនួន ២,៤១១នាក់ ដែល ក្នុងនោះ យុវជនជាសិស្សពីរាជធានីចំនួន ៤៤៣នាក់) មកពី៥សង្កាត់ ក្នុងខណ្ឌព្រែកព្នៅ៕
អត្ថបទ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង