Connect with us

នយោបាយ

​សង្គមស៊ីវិលថា ទណ្ឌិត សម រង្ស៊ីនៅពីក្រោយការបោកគ្រាប់បែក​នៅមុខរដ្ឋសភាឆ្នាំ ១៩៩៧

បានផុស

នៅ

សហភាពអង្គការសង្គមស៊ីវិល ទាំង ៣៩ ស្ថាប័នសម្ដែងការសោកស្ដាយ ដែលខ្លួនតែតែទទួលព័ត៌មានមិនពិតជាច្រើនឆ្នាំមកហើយ និងការញុះញង់ពីគណបក្សប្រឆាំង ដែលតែងតែបណ្ដុះមនសិការមិនពិត។

សេចក្ដីថ្លែងការណ៍របស់សហភាពអង្គការសង្គមស៊ីវិលចេញផ្សាយនៅថ្ងៃទី ៣០ ខែមីនា នេះ ថា នយោបាយឆ្កឹះឆ្កៀលរបស់ក្រុមជ្រុលនិយមមួយនេះ ពិតជាបានជះឥទ្ធិពលមកលើបណ្ដាប្រជាពលរដ្ឋទូទៅ ប៉ុន្តែក្រោយការសិក្សាររបស់យុវជន​ក្រុមសង្គម​ស៊ីវិល ទើបដឹងថា នេះជានយោបាយប្រជាភិថុត។

សំនួរសួរថា? បើមានការធ្វើឃាត លោក សម រង្ស៊ី មែននោះ តើជននោះអីក៏អន់ម្លេះ?

សំនួរមួយទៀត បើចេញមកពី លោក ហ៊ីង ប៊ុនហៀង​ ក្រុមគាត់ក៏អន់ម្លេះ ខណៈក្រុមគាត់ជាអគ្គមេបញ្ជាការអង្គរក្ស។

សេចក្ដីថ្លែងការណ៍ ដដែលអះអាងថា នេះជានយោបាយប្រជាភិថុតសុទ្ធសាទ្ធ ដែលខ្មែរតែងតែនិយាយថា ស្វាស៊ីបាយលាបមាត់ពពែ។

ការបណ្ដុះមនោគមវិជ្ជាខ្មៅរបស់ពួកគេគឺជាចេតនាបំបែកបំបាក់ជាតិសាន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ដូចករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ក៏ពួកគេបិទភ្នែកមើលមិនឃើញ ស្ដាប់មិនលឺ។ តើពួកគេមិនខុសពីក្រុមឧទ្ទាមខុសច្បាប់ឬទេ?

សហភាពអង្គការសង្គមស៊ីវិល ក៏អំពាវនាវឱ្យប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានចូលរួមការពារតម្លៃជាតិសាសន៍ យុវជនដែលមាននិន្នា​ការទាំង​អស់ កុំយកខ្លួនបៀតជាមួយក្រុមនយោបាយជាមួយទណ្ឌិត សម រង្ស៊ី ហើយពិចារណា​បែងចែកខុសត្រូវអ្វីជាប្រយោជន៍ដល់ខ្មែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម