ព័ត៌មានជាតិ
ប្រធានគណបក្សមួយថា សម រង្ស៊ី និង មួរ សុខហួរ ប្រើល្បិចដដែលៗ ដើម្បីបោកប្រាស់អ្នកគាំទ្រ ដោយគ្រាន់តែប្ដូរតួសម្ដែង
ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានអះអាងថា លោកសម រង្ស៊ី និងលោកស្រី មួរ សុខហួរ តែងតែបោកបញ្ឆោតអ្នកគាំទ្រខ្លួន និងសាធារណៈជននូវកលល្បិចដដែលៗ ហើយពួកនោះចែកគ្នាដើរតួជា អ្នកក្លាហានចូលស្រុកខ្មែរ ប៉ុន្តែមិនដែលឃើញធ្វើតាមការសន្យាម្តងណាឡើយ។
ការលើកឡើងរបស់លោក ពេជ្រ ស្រស់ តាមរយៈលិខិតចំហររបស់ខ្លួន ដែលកម្ពុជាថ្មីទើបទទួលបាននៅថ្ងៃនេះ។
លោក ពេជ្រ ស្រស់ ឲ្យដឹងថា “មានក្រុមអ្នកនយោបាយពហុសញ្ជាតិនៅក្រៅ ប្រទេសមួយចំនួន បើនិយាយឲ្យចំទៅ គឺលោក សម រង្ស៊ី និងលោកស្រី មួរ សុខហួរ ព្រមទាំងបក្ខពួកមួយដំបរស្វាតែង តែបោកបញ្ឆោតអ្នកគាំទ្រខ្លួន និងសាធារ ណៈជន នៅកលល្បិចដដែលៗ ហើយពួកនោះចែកគ្នាដើរតួជាអ្នកក្លាហានចូលស្រុកខ្មែរ ប៉ុន្តែមិនដែលឃើញធ្វើតាមការសន្យាម្តងណាឡើយ”។

លោក ពេជ្រ ស្រស់ បានហៅលោក សម រង្ស៊ី ថាជាតួឯក និងលោកស្រី មួរ សុខហួរ ជាតួរង ដែលកំពុងបណ្ដាក់សេណារីយោគ្នា យ៉ាងស៊ីសង្វាក់ ក្នុងគោលបំណងប្រមូលលុយពីអ្នកគាំទ្រងប់ងុលរបស់ខ្លួនហើយបោកបញ្ឆោតអ្នកនៅក្នុង ស្រុកខ្មែរក្រោមប្រធានបទ ធ្វើមាតុភូមិនិវត្តន៍ ទាំងពួកនោះដឹងច្បាស់ហើយថា ការចូលទៅប្រទេសណាមួយ គឺត្រូវមានលិខិតចេញ-ចូលត្រឹមត្រូវ (VISA) តែពួកនោះគ្មាន VISA ចូលស្រុកខ្មែរទេ ថែមទាំងផាស័រខ្មែរក៏ត្រូវបានបិទទៀត។
លោក ពេជ្រ ស្រស់ ដាក់ជាសំណួរថា ”ចុះហេតុអ្វី បានជាត្រូវពួកនោះកញ្ជ្រោលខ្លាំងម៉្លេះ អំពីការចូលមកស្រុកខ្មែរនេះ ? ទង្វើនេះសបញ្ជាក់ឲ្យឃើញថា ជាទង្វើបោកប្រាស់សុទ្ធសាធ ជាពិសេសជាទង្វើធ្វើពាណិជ្ជកម្មលើអ្នកគាំទ្រ ងប់ងលមួយចំនួននិងបោកបញ្ឆោតសតិអារម្មណ៍មហាជនយ៉ាងច្រើនផងដែរ”។
ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ជាពិសេសបងប្អូនលង់ខ្លួនជឿអស់លោក លោកស្រីដែលមានពហុសញ្ជាតិទាំងនោះ ត្រូវភ្ញាក់រលឹកឡើង ពីព្រោះថា លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ កំពុងតែបោកប្រាស់បងប្អូនដោយមិនអាចប្រកែកបានឡើយ ដូច្នេះពួកលោក សម រង្ស៊ី និងលោកស្រី មួរ សុខហួរ ព្រមទាំងបក្ខពួក គឺគ្មានថ្ងៃបន្តជីវិតនយោបាយបានទៀតឡើយ។

លោកស្រី មួរ សុខហួរ និងអ្នកស្ម័គ្រស្មោះមួយចំនួន បានរៀបចំឆាកល្ខោនមួយដោយអះអាងថា នឹងធ្វើដំណើរមកប្រទេសកម្ពុជា ដោយចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី១៥ ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមករា ប៉ុន្តែនៅពេលដល់ព្រលានយន្តហោះអន្តរជាតិ Los Angeles នាទីក្រុង los angeles រដ្ឋ california ខាងក្រុមហ៊ុនយន្តហោះមិនអនុញ្ញាតឲ្យឡើងយន្តហោះទេដោយសារទៅគ្មានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ និយាយរួមគឺអត់ visa ប៉ុន្តែគេដឹងច្បាស់ហើយថា ក្រុមហ៊ុនអាកាសចរណ៍ និងមិនអនុញ្ញាតឲ្យឡើងយន្តហោះទេ បើគ្មាន visa នេះ ប៉ុន្តែដើម្បីបោកប្រាស់ក្រុមអ្នកជ្រុលនិយមនៅសហរដ្ឋអាមេរិក ក៏ដូចជានៅប្រទេសកម្ពុជានោះ លោកស្រីបានខិតខំសម្ដែងឈុតឆាកដ៏គួរឱយអស់សំណើចនៅក្នុងព្រលានយន្តហោះ ដើម្បីឲ្យអ្នកគាំទ្រជឿជាក់លើខ្លួនថា ជាមនុស្សក្លាហានក្នុងការត្រឡប់មកប្រទេសកម្ពជា។
ឈុតឆាកដ៏អស់សំណើចរបស់លោកស្រី មួរ សុខហួរ នេះត្រូវបានអ្នកតាមដាននយោបាយក៏ដូចជាអ្នកវិភាគនយោបាយបានអះអាងថា វាគ្រាន់តែជាការបង្កើតព្រឹត្តិការណ៍មួយ ដើម្បីអោយមនុស្សជ្រុលនិយមមួយចំនួនចាប់អារមមណ៍មកលើខ្លួន ហើយឧបត្ថម្ភលុយកាក់ដើម្បីបានស៊ីចាយនៅក្រៅប្រទេសតែប៉ុណ្ណោះ៕
កោះកែវ


-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ