នយោបាយ
អ្នកគាំទ្រលោកប្រាយុទ្ធ ឲ្យក្លាយជានាយករដ្ឋមន្ត្រីបន្ត ភាគច្រើនជាមនុស្សចាស់
ការស្ទាបស្ទង់មតិលើកដំបូងដោយ Nation Poll បានរកឃើញថា អ្នកឆ្លើយសំណួរភាគច្រើនដែលគាំទ្រលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា គឺមកពីខេត្តភាគខាងត្បូងចំនួន១១ និងជាក្រុមអាយុពី ៦១-៧៥ ឆ្នាំ។

Nation Poll ក៏បានប្រកាសលទ្ធផលស្ទង់មតិកាលពីថ្ងៃអង្គារដែលបង្ហាញថា លោកប្រាយុទ្ធ ជាបេក្ខជននាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយបំផុតទីបួនសរុប (៨.១៣%) នៅពីក្រោយលោកស្រី Paetongtarn Shinawatra បក្សភឿថៃ (៣៣.៨១%) មិនទាន់សម្រេចចិត្ត (២២.៥៨%) និង Pita Limjaroenrat បក្ស Move Forward (១៦.៨៧%)។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៣៩,៦៨៧ នៅក្នុងតំបន់ចំនួនប្រាំបី និងនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ៣៣ របស់ទីក្រុងបាងកក ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១២ខែមេសា។ តំបន់ចំនួនប្រាំបីគឺភាគខាងជើងទាប ខាងជើងកណ្តាល និងខាងលិចបូព៌ា ភាគឦសានទាប ១១ ខេត្តភាគខាងត្បូង និងខេត្តជាប់ព្រំដែនភាគខាងត្បូងចំនួនបី។
Nation Poll ក៏បានរកឃើញថា ភាគច្រើននៃអ្នកគាំទ្រលោក ប្រាយុទ្ធមកពី ១១ ខេត្តភាគខាងត្បូង (៣៥.០៩%) ខណៈដែលអ្នកគាំទ្ររបស់គាត់ ១៧.៥២% នៅកណ្តាល និងខាងលិច។ អ្នកគាំទ្ររបស់គាត់ដែលនៅសល់ត្រូវបានចែកចាយនៅភាគឦសានទាប (១៤.០២%) ខាងកើត (៨.២៩%) ខាងជើងទាប (៧.៦៩%) បាងកក (៥.២១%) ភាគឦសាន (៥.០១%) ខាងជើងខាងលើ (៣.៨៥%) និង ខេត្តជាប់ព្រំដែនភាគខាងត្បូងចំនួន ៣ (៣,៣១%)។
ជាមួយគ្នានេះដែរ អ្នកគាំទ្រលោកប្រាយុទ្ធ ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ៣៩,៦៨៧ អាចត្រូវបានបែងចែកដូចាងក្រោម៖
-ភេទ៖ ៦០.០២% នៃអ្នកគាំទ្រលោកប្រាយុទ្ធគឺជាស្ត្រី,៣៩.៩៧%បុរស និង ០.០១% LGBT(ស្រលាញ់ភេទដូចគ្នា) ។
-អាយុ៖ ភាគច្រើននៃអ្នកគាំទ្រលោកប្រាយុទ្ធ គឺស្ថិតក្នុងក្រុមអាយុ ៦១-៧៥ (៣៧.៩៧%) បន្ទាប់មកគឺ ៤៦-៦៥ ឆ្នាំ (៣២.២២%), ៧៦ និងចាស់ជាងនេះ (១១.៣១%), ៣៦-៤៥ (៨.៩២%), ២៦-៣៥ (៦.៧១%) និង ១៨-២៥ (២.៩៨%) ។
-ការអប់រំ៖ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរដែលពេញចិត្តលោកប្រាយុទ្ធ ជានាយករដ្ឋមន្ត្រី មានការអប់រំកម្រិតបឋមសិក្សា/ទាប (៥៣.១៧%) បន្ទាប់មកគឺថ្នាក់ទី ៧-៩ (១៣.១២%) ថ្នាក់ទី ១០-១២(១១.៦៣%) បរិញ្ញាបត្រ (១០.៣១%) ។ សាលាវិជ្ជាជីវៈ (៥.៩០%) សញ្ញាប័ត្រ (៥.២១%) និងលើសពីបរិញ្ញាបត្រ (០.៦៥%) ។
-អាជីព៖ ជាម្ចាស់អាជីវកម្មដោយខ្លួនឯង ឯករាជ្យ គឺជាអ្នកគាំទ្រដ៏ធំបំផុតរបស់លោកប្រាយុទ្ធ ក្នុងចំណោមអ្នកឆ្លើយតប (៣៩.០៨%) បន្ទាប់មកដោយស្ត្រីមេផ្ទះ អ្នកអត់ការងារធ្វើ និងចូលនិវត្តន៍ (៣៤.៣៣%) មន្ត្រីរដ្ឋ (៦.៣២%) បុគ្គលិកនៃក្រុមហ៊ុនឯកជន (២.០៣%) និងសិស្ស (០.៦២%) ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីលោក ថាក់ស៊ីន ថា បក្សភឿថៃ ដាច់ខាតមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយមេដឹកនាំរដ្ឋប្រហារឡើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ