Connect with us

នយោបាយ

លោក យឹម ស៊ីណន គោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូ​លរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

លោក យឹម ស៊ីណន ដែលធ្លាប់ជាអ្នកគាំទ្រគណបក្សប្រឆាំងច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្តគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូ​លរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់ភរិយារបស់ខ្លួន នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣នេះ លោក យឹម ស៊ីណន បានសរសេររៀបរាប់ថា បើគិតពីការចាប់ខ្លួនរូបលោក កាលពីថ្ងៃទី ២១ ខែមីនា និងក្រោយទទួលបានការដោះលែង ឲ្យនៅក្រៅឃុំបណ្តោះអាសន្តស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ រហូតមកដល់ថ្ងៃ ២១ ខែមេសានេះ មានរយៈពេល ១ខែគត់។ ក្នុងអំឡុងពេល ១ខែនេះ លោក យឹម ស៊ីណន បានចំណាយពេលស្រាវជ្រាវពិនិត្យមើលព័ត៌មាន ស្តីពី ករណីលោក និងលោក ហ៊ុន កុសល ជាច្រើនប្រភព ទើបធ្វើឲ្យលោកបានដឹងច្បាស់ថា ពេលលោកមានបញ្ហា នរណាជាមិត្តពិតក្នុងសង្គម និងនរណាជាយុទ្ធមិត្តពិតក្នុងសង្វៀននយោបាយ។

លោកសរសេរបន្តថា ចំពោះរូបលោក និងលោក ហ៊ុន កុសល អ្នកទាំងពីរពិតជាមិត្ត ហើយក៏ជាបងប្អូនដ៏ល្អផងដែរ។ ប៉ុន្តែលោក និងលោក ហ៊ុន កុសល គឺមិនមែនជាមនុស្សតែមួយនោះទេ ព្រោះថា ការគិត និងការសម្រេចចិត្ត រួមទាំងការរស់នៅក៏មិនដូចគ្នា។ ទោះបីពេលនេះ លោកបាននៅខាងក្រៅឃុំស្ថិតក្រោមការឃ្លាំងមើលពីតុលាការ មានសេរីភាពជាងអ្នកនៅក្នុងគុកក៏ដោយ។ ប៉ុន្តែបេះដូងរបស់លោកនៅតែនឹកគិតអាណិតបារម្ភទាំងយប់ទាំងថ្ងៃដល់លោក ហ៊ុន កុសល របស់លោកជានិច្ច។ ហើយលោកតែងតែបួងសួងព្រះជាប់រហូតថា សូមព្រះលួងលោមចិត្តសម្តេចនាយករដ្ឋមន្រ្តី មេត្តាជួយសណ្តោសប្រណីដល់មិត្តរបស់លោកម្នាក់នេះ បាននៅក្រៅឃុំដូចលោកផងចុះ។

លោក យឹម ស៊ីណន បានឲ្យដឹងថា ប្រសិននិយាយពីការចូលរួមក្នុងនយោបាយបក្សប្រឆាំងរបស់លោក គឺអស់រយៈពេលជាង ១២ឆ្នាំមកនេះ ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចលនាយុវជននៅកូរ៉េខាងត្បូង លោកអាចជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ឯទៀត ដែលតែងតែកាន់រូបថត បដា និងស្រែកថ្កោលទោស ឬទាមទារឲ្យដោះលែងនូវជនរងគ្រោះមានដូចជា អ្នកសារព័ត៌មាន សហជីព សង្គមស៊ីវិលនានា និងជាពិសេសគឺក្រុមអ្នកនយោបាយនៃបក្សប្រឆាំង។ ក្នុងនោះ គឺមេដឹកនាំ និងសមាជិកនៃបក្សភ្លើងទៀនបច្ចុប្បន្ននេះឯង។

ក៏ប៉ុន្តែនៅពេលដែលលោកបានក្លាយជាជនរងគ្រោះក្នុងស្ថានភាពប្រហាក់ប្រហែល ឬដូចគ្នានឹងពួកគេវិញ កុំថាឡើយពាក្យ ឬសារសួរសុខទុក្ខ សូម្បីថ្មីៗនេះក្នុងពិធីបាតុកម្មរបស់ពួកគេនៅក្រៅប្រទេស ឬនៅតាមបណ្តាប្រពន្ធ័ផ្សព្វផ្សាយ គ្មានឡើយរូបថត ឬសេចក្តីថ្លែងការណ៍ថ្កោលទោសមួយមាត់ចេញពីមាត់ពួកគេក៏លោកស្តាប់មិនឮ និងរកមើលមិនឃើញដែរ។ ផ្ទុយទៅវិញពួកគេបែរជានាំគ្នាចោទប្រកាន់ត្រង់ៗដោយប្រមាថថា ការជាប់គុករងទុក្ខរបស់លោក និងលោក ហ៊ុន កុសល គឺជាល្ខោនសម្តែងថែមទៀតផង។

ការណ៍នេះ វាពិតជាបានធ្វើឲ្យចិត្តលោកឈឺចាប់ជាងអ្វីៗទាំងអស់ក្នុងជីវិត ហើយលោកអាចចាត់ទុកបានថា ពួកនេះមានចរិតនយោបាយឃោរឃៅ និងអគុណធម៌បំផុត ដោយគ្មានគុណធម៌ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើជាមេដឹកនាំគ្រប់គ្រងជាតិនោះទេ។ បើពួកនេះបានឡើងកាន់អំណាចវិញ អ្នកដែលពួកគេត្រូវសម្លាប់ ឬចាប់ដាក់គុកមុនគេនោះគឺ ក្រុមអ្នកប្រជាធិបតេយ្យនិយមពិត ដែលមិនចុះសម្រុងនឹងគំនិត ឬទស្សនៈមិនគាំទ្រពួកគេដូចជាលោក ឬអ្នកដទៃទៀតនេះឯង។ ទង្វើ និងសារធាតុនយោបាយរបស់ពួកគេ បានកំពុងដុតបំផ្លាញសន្លឹកឆ្នោត ១សន្លឹកក្នុងដៃលោក និងច្រើនសន្លឹកនៃក្រុមគ្រួសារ និងអ្នកជិតខាងរបស់លោក ហើយក៏ប្រហែលជាឆេះចោលច្រើនរាប់សិបពាន់ម៉ឺនសន្លឹកទៀតពីអ្នកប្រជាធិបតេយ្យនិយមពិតផងដែរ។

លោក យឹម ស៊ីណន បានសរសេរទៀតថា «សម្តេចតេជោ ហ៊ុន សែន ជាទីគោរព រូបខ្ញុំពិតជាស្រឡាញ់ និងចង់ឃើញកម្ពុជាមានប្រពន្ធ័ប្រជាធិបតេយ្យរឹងមាំពិតមួយ តាមបែបផែនកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ ប៉ុន្តែខ្ញុំពិតជាមិនចង់ឃើញឡើយបក្ស ឬក្រុមអ្នកនយោបាយប្រជាធិបតេយ្យក្លែងក្លាយ មានឱកាសមកដឹកនាំកម្ពុជានោះទេ។ ដូច្នេះខ្ញុំយល់ឃើញថា ការប្តេជ្ញាចិត្តចូលរួមការពារសន្តិភាព ស្ថេរភាព និងទប់ស្កាត់នូវការប៉ុនប៉ងបំផ្លាញនូវសន្តិភាព គឺជាកាតព្វកិច្ចរបស់ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរគ្រប់រូប»។

លោក យឹម ស៊ីណន បានបន្ថែមថា «សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ខ្ញុំជាអ្នកសិក្សារៀនសូត្របានទាប ចំណេះដឹងតិច និងបទពិសោធន៍ការងារក៏មិនមានច្រើននោះដែរ ប៉ុន្តែខ្ញុំពិតជាមានឧត្តមគតិ ឆន្ទៈ និងមហិច្ចតាពិតប្រាកដក្នុងចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា។ ប្រសិនបើសម្តេចផ្តល់ឱកាស និងផ្តល់ការអនុញ្ញាត ខ្ញុំស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីមានលទ្ធភាព និងឱកាសពេញលេញចូលរួមបម្រើប្រជាជន និងប្រទេសជាតិក្រោមដំបូលសន្តិភាព។ ក៏ប៉ុន្តែប្រសិនសម្តេច​ពិនិត្យឃើញថា ខ្ញុំគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់មិនសមនឹងចូលរួមជាមួយគណបក្សប្រជាជនទេ ខ្ញុំក៏នឹងពេញចិត្តរស់នៅជាពលរដ្ឋធម្មតាដូចពលរដ្ឋដទៃទៀតជួយជាតិ និងបម្រើប្រជាជនតាមលទ្ធភាពដែលខ្ញុំមានផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥៨ នាទីutes មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៨ នាទីutes មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម