នយោបាយ
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមប្រារព្ធពិធីសន្និបាតគណៈកម្មាធិការទូទាំងខេត្ត
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២២ ខែមេសា ២០២៣នេះ បានប្រារព្ធពិធីសន្និបាតគណៈកម្មាធិការទូទាំងខេត្ត ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាមនៅក្រុងកំពង់ចាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុង ស្រុក គណៈអចិន្ត្រៃយ៍បក្សខេត្ត គណបក្សមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ទូទាំងខេត្ត សរុបជាង៤០០ នាក់។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត អានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងទិសដៅបន្តរបស់គណបក្សខេត្ត ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្ត បានមានប្រសាសន៍ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យលើយើងទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងយ៉ាងស្មើដៃគ្នា សាមគ្គីភាព ការយោគយល់គ្នា និងរួមដៃសហការគ្នាជាមួយមន្ត្រីគណបក្សនៅមូលដ្ឋាន បម្រើសេវា និងដោះស្រាយបញ្ហាជូនប្រជាជន នៅតាមភូមិឃុំ សង្កាត់ ទូទាំងខេត្តកំពង់ចាម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអរគុណដល់ក្រុមការងារ គណៈពង្រឹងទាំងអស់ និងមន្ត្រីគណបក្សគ្រប់ថ្នាក់ ចំពោះការខិតខំកន្លងមក ហើយឯកឧត្តមសង្ឃឹមយ៉ាងម៉ត់មាំថា យើងនឹងបន្តខិតខំរួមគ្នាបន្ថែមទៀត ដើម្បីបង្កើនការគាំទ្រ ដើម្បីនាំមកនូវភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា៕



អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ