នយោបាយ
សម្ដេចតេជោ គូសបញ្ជាក់ថា សម្ដេច គ្មានរឿងអ្វីត្រូវចរចាជាមួយបក្សនយោបាយណាមួយទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា សម្ដេច មិនមានអ្វីត្រូវចរចាជាមួយគណបក្សនយោបាយណាមួយនោះទេ។

ការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច មិនមានហេតុផលអ្វីត្រូវជួបចរចាជាមួយគណបក្សនយោបាយណាមួយនោះទេ តែបើត្រឹមស្នើសុំជួបសម្ដែងការគួរសម គឺសម្ដេច អាចផ្ដល់ឱកាស។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សូម្បីបណ្ដាបក្សនយោបាយក្នុងស្រុកគ្មានរឿងចរចាទេ បើអ្នកឯងសុំសម្ដែងការគួរសម ខ្ញុំអាចផ្ដល់ឱកាស បើខ្ញុំមានពេល អត់មានរឿងអីមកត្រូវចរចា»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងជាសំណួរថា តើគណបក្សនយោបាយចរចាគ្នាអំពីរឿងអ្វី? និងថាតើគណបក្សនយោបាយ ចង់ចរចាជាមួយនាយករដ្ឋមន្ត្រីអំពីរឿងអ្វីដែរ?
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបណ្ដាគណបក្សនយោបាយ គោរពអនុវត្តច្បាប់ឲ្យត្រឹមត្រូវទៅបានហើយ មិនចាំបាច់ចរចាអ្វីទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ