ព័ត៌មានជាតិ
គណបក្សប្រជាជនកម្ពុជាស្រុកសន្ទុកប្រកាសទទួលស្គាល់ជាផ្លូវការសមាជិកថ្មីចំនួន ៥៨១ នាក់
គណបក្សប្រជាជនកម្ពុជាស្រុកសន្ទុកខេត្តកំពង់ធំបានប្រកាសទទួលស្គាល់ជាផ្លូវការណ៍សមាជិកថ្មីចំនួន ៥៨១ នាក់ដែលបានចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៥៨១ នាក់ នៅព្រឹកថ្ងៃទី៤ ខែឧសភានេះ លោកស៊ុ សន្និសិទ្ធ សមាជិកគណះកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះជួយស្រុកសន្ទុកបានមានប្រសាសន៍ថាសមាជិក សមាជិកា ថ្មីចំនួន ៥៨១នាក់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជននាពេលនេះមកពីឃុំ៣រួមមានឃុំតាំងក្រសាំង,ឃុំព្នៅ និងឃុំជ្រាប់របស់ស្រុកសន្ទុក។
លោក ស៊ុ សន្និសិទ្ធ បានបន្តថា យើងពិតជាមានមោទនភាព និងសូមកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនទាំង៥៨១នាក់ដែលបានចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ស៊ុ សន្និសិទ្ធ បានបន្តទៀតថាគណបក្សប្រជាជនកម្ពុជានៅចាំទទួលស្វាគមន៍គ្រប់ពេលវេលាចំពោះបងប្អូនដែលចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយមិនប្រកាន់ពីនិន្នាការនយោបាយអ្វីទាំងអស់ឲ្យតែបងប្អូនស្ម័គ្រស្មោះជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ស៊ុ សន្និសិទ្ធ បានចាត់ទុកការចូលមករួមរស់ជីវភាពនយោបាយរបស់បងប្អូនទាំង ៥៨១ នាក់ ជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតព្រោះថា បច្ចុប្បន្ននេះមិនមានគណបក្សនយោបាយណា មួយដែលមាន គោលនយោបាយច្បាស់លាស់ត្រឹមត្រូវក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ។

ជាងនេះទៀតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេស សម្ដេច តេជោ ហ៊ុន សែន ជាប្រធានគណបក្សសម្ដេចតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលានិងគ្រប់កាលៈទេសៈ។ មិនតែប៉ុណ្ណោះនៅពេលណាប្រជាជនមានការលំបាកគណបក្សប្រជាជនកម្ពុជា មិនដែលបោះបង់ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ។
ពោលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែនៅរួមសុខរួមទុក្ខ និងកាន់ដៃគ្នាឆ្លងការលំបាកជាមួយគ្នាជានិច្ច មិនថានៅពេលបច្ចុប្ប្ននេះទេគឺនៅតែបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ជាមួយគ្នាជាបន្តទៀតដើម្បី ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការនាំមកនូវការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។

នៅក្នុងឱកាសនោះដែរលោកប្រធានក្រុមការងារបានចាត់ទុកវត្តមានសមាជិក សមាជិកាថ្មីទាំង ៥៨១ នាក់នាពេលនេះបានបង្ហាញឲ្យឃើញកាន់តែយ៉ាងច្បាស់ការជឿជាក់និង ការគាំទ្រចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ហើយសមាជិកថ្មីទាំង ៥៨១ នាក់នេះក៏ជាចំណែកធ្វើឲ្យកម្លាំងគណបក្សប្រជាជនកម្ពុជាកាន់តែមានកម្លាំងខ្លាំងក្លាថែមទៀតនៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជន និងការអភិវឌ្ឍប្រទេសផងដែរ។
លោក ស៊ុ សន្និសិទ្ធ ក៏បានរំលឹកឲ្យសមាជិកថ្មីបានដឹងផងដែរថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ប្រទេសជាតិក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រធានប្រជាជនកម្ពុជានៅទូទាំងប្រទេសបានរស់នៅក្នុងសុខសន្តិភាព ហើយប្រទេសជាតិវិញក៏មានស្ថិរភាពនយោបាយល្អ ក្នុងនោះថែមទាំងថែរក្សាបានយ៉ាងរឹងមាំនូវលទ្ធិប្រជាធិបតេយ្យហើយក៏កំពុងបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិទៀតផង៕

អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ