នយោបាយ
សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់មេដឹកនាំគណបក្សភ្លើងទៀនដាក់ពន្ធធនាគារ បើហ៊ានបំផ្លាញសណ្តាប់ធ្នាប់សាធារណៈ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចាត់វិធានការចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈដែលកម្ពុជា កំពុងតែរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ សម្តេចលើកឡើងបែបនេះ ឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់គណបក្សភ្លើងទៀន ដែលគ្រោងប្រមូលផ្តុំអ្នកគាំទ្ររបស់ខ្លួននៅទូទាំងប្រទេស ក្រោយពីត្រូវបាន គ ជ ប បដិសេធមិនចុះបញ្ជីឱ្យគណបក្សនេះ ឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណ្តិទី៧ ឆ្នាំ ២០២៣។

តាមរយៈសាសំឡេង បង្ហោះតាមបណ្តាញតេឡេក្រាម សម្តេចតេជោ បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសកម្មភាពណាមួយ ជាមួយមេដឹកនាំបក្សភ្លើងទៀនឱ្យសោះ និងបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ មិនអនុញ្ញាតឱ្យក្រុមប្រឆាំង ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ខណៈដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនោះឡើយ។
សម្តេច ក៏បានបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមចាប់យកក្បាលម៉ាស៊ីនទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលហ៊ានចេញមុខប្រឆាំងធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ដោយមិនអត់ឱនឱ្យទង្វើដែលគ្មានទំនួលខុសត្រូវរបស់មេដឹកនាំគណបក្សភ្លើងទៀនឡើយ។
សម្តេចតេជោ បានផ្ញើសារទៅដល់មេដឹកនាំគណបក្សភ្លើងទៀនឱ្យប្រយ័ត្នរាល់ទង្វើទាំងឡាយដែលខ្លួនបានធ្វើ និងជូនដំណឹងទៅដល់បណ្តាពន្ធធនាគារឱ្យរៀបចំទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់បក្សភ្លើងទៀន ប្រសិនបើហ៊ានប្រព្រឹត្តិបទល្មើសទាំងឡាយ តាមរយៈបំផុសឱ្យមានចលនាទាមទារគាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
តាមរយៈសារសំឡេងរបស់សម្តេចតេជោ ឆ្លើយតបទៅនឹងលិខិតគណបក្សភ្លើងទៀន ដែលប្រកាសប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងករណីគណបក្ស ភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធ មិនចុះបញ្ជី គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣៕


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?