Connect with us

នយោបាយ

ពលករខ្មែរនៅថៃរាប់ពាន់នាក់ ចូលជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់ពាន់នាក់បន្ថែមទៀត ដែលជាពលករកម្ពុជា និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាងសមាជិកបក្សរាប់ពាន់នាក់នោះ បានបង្ហាញការពេញចិត្តក្នុងការចូលរួមជីវភាពនយោបាយ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ពិសេសគឺគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងអ្នកបន្តវេនពោរ​ពេញដោយសមត្ថភាពរបស់គណបក្ស គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

លោកបណ្ឌិត អ៊ិត សំហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជា ប្រចាំព្រះរាជា​ណាចក្រថៃឡង់ដ៍ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា នៅសណ្ឋាគារមួយ​នាទីក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​គណបក្សប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រចាំប្រទេសថៃទាំងមូល តំណាងសមាជិក​នៅតាមសាខាបក្សខេត្ត អនុសាខាបក្សស្រុកមួយចំនួននៃប្រទេសថៃចំនួន២២៥នាក់ ដែលតំណាងឱ្យសមាជិក​បក្សក្នុងមូលដ្ឋានរៀងៗខ្លួនរាប់ពាន់នាក់ទៀត។

សមាជិកបក្សប្រជាជនម្នាក់ លោក ឈុំ ឧត្តម បានលើកឡើងថា ពីមុនលោកធ្លាប់ជាសមាជិកអតីត​គណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន តែដោយសារគណបក្សទាំងនោះអសកម្ម មិនយកចិត្តទុក​ដាក់ចំពោះសមាជិក មិននៅខាងសន្តិភាព តែងតែមានរឿងអាស្រូវ មិនសមជាគណបក្សដឹក​នាំប្រទេសឡើយ។ ដោយអស់ជំនឿជាមួយគណបក្សមុនៗនេះហើយ ទើបលោកនិងគ្រួសារសម្រេចចាកចេញ ហើយមកចូលរួម​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ គុណសម្បត្តិដែលលោក​ពេញចិត្តចំពោះ​គណបក្ស​ប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុ​ន សែន គឺតែងគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និងខិតខំអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ចំពោះពួកគាត់ជាពលករនៅក្រៅប្រទេស។

លោក សន ចំរើន សមាជិកបក្សនៅខេត្តឆៈឈើងសៅដែរនោះ បានប្ដេជ្ញានឹងចូលរួមធ្វើសកម្មភាពដើម្បីជាប្រយោជន៍​ជូនគណបក្ស និងអំពាវនាវឱ្យមានការគាំទ្រគណបក្ស កសាងកម្លាំងគណបក្សនៅប្រទេសថៃបន្តទៀត ព្រោះមានតែ​គណបក្សប្រជាជនកម្ពុជាទេដែលជាក្ដីសង្ឃឹម ផ្ដល់ការជឿជាក់សម្រាប់ប្រជាជនបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយ។

ក្នុងពិធីប្រកាសបញ្ចូលសមាជិកបក្សថ្មីនោះ លោក ហ៊ុន សារឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានចាត់ទុកការបន្តចូលជាសមាជិកគណបក្សរបស់​ពលករកម្ពុជា​នៅក្រៅប្រទេសនេះ គឺជាការប្រមូលកម្លាំងប្រជាជាតិទាំងមូល ជាកម្លាំងដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជា​មួយដែលមានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត វឌ្ឍនភាព និងលើកស្ទួយកិត្យានុភាពជាតិ​លើឆាកអន្តរជាតិ។

នាឱកាសនោះ លោក អ៊ិត សំហេង បានផ្ដាំផ្ញើថា នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បើសមាជិកបក្សដែលនៅប្រទេសថៃណាមានឈ្មោះបោះឆ្នាត​ សូមទៅចូលរួមបោះឆ្នោត តែបើមិនបានទៅទេនោះ ក៏សូមបញ្ជូនសារជូនបងប្អូនសាច់ញាតិនៅក្នុងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ទាំងអស់គ្នា។

លោកលើកទឹកចិត្តដល់សមាជិកបក្សប្រជាជននៅប្រទេសថៃ សូមចូលរួមថែរក្សាការពារសន្តិភាពដែលរកបាន​ដោយលំបាកនេះ ទោះបីគ្រប់គ្នាកំពុងរស់នៅនិងបំពេញការងារនៅក្រៅប្រទេសក៏ដោយ ព្រោះនេះគឺដើម្បីការរស់​នៅប្រកបដោយភាពសុខសាន្តសម្រាប់កូនចៅជំនាន់ក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម