Connect with us

នយោបាយ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍បេក្ខជនឈរឈ្មោះតំណាងរាស្រ្ដបក្សភ្លើងទៀនម្នាក់ទៀត ឲ្យចូលរួមជាមួយបក្សប្រជាជន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍លោក ស៊ុយ ឆៃលាង បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោត នៅមណ្ឌលខេត្តកណ្តាល នៃគណបក្សភ្លើងទៀនម្នាក់ទៀត ឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ ឆៃលាង បានសរសេរលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈលិខិតនោះ លោក ស៊ុយ ឆៃលាង បានឲ្យដឹងថា លោកអតីតសមាជិក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យ ជាសមាជិកក្រុមការងារខេត្តកណ្តាលទទួលបន្ទុកចុះជួយស្រុកពញាឮ និងជាបេក្ខជនពេញសិទ្ធិ​ឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅមណ្ឌលខេត្តកណ្តាល នៃគណបក្សភ្លើងទៀន។

លោក ស៊ុយ ឆៃលាង បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុ​ញ្ញាតឲ្យរូបលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដើម្បីបានរួមចំណែកអភិវឌ្ឈ និងកសាងប្រទេសកម្ពុជាទៅថ្ងៃអនាគត ។

តាមរយៈលិខិតដដែលលោក លោក ស៊ុយ ឆៃលាង បានសរសេរបន្តថា «ដោយខ្ញុំបាទ បានមើលឃើ​ញក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលខ្ញុំបាទជាអ្នកជំនាន់ក្រោយមិនអាចបំភ្លេចចំពោះស្នាដៃដ៏មហិមានេះបានឡើយ។ ជាពិសេសមានគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរៀបចំប្រទេសកាន់តែវឌ្ឍន: ភាពឥតឈប់ឈរ»។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣នេះ បានប្រកាសស្វាគមន៍លោក ស៊ុយ ឆៃលាង ឲ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបែបនេះថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស៊ុយ ឆៃលាង ដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។

ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រី សកម្មជន និងអ្នកគាំទ្រ គណបក្សប្រឆាំងជាបន្តបន្ទាប់ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម