Connect with us

នយោបាយ

គណបក្សមួយទៀត ត្រូវបាន គ.ជ.ប បដិសេធមិនចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត

បានផុស

នៅ

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចប្រកាសបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីសម្រេចរបស់ គ.ជ.ប បានបញ្ជាក់ថា ការច្រានចោលលើពាក្យសុំចុះបញ្ជីរបស់គណបក្សមហាសាមគ្គីជាតិខ្មែរនេះ គឺដោយមូលហេតុថា គណបក្សនេះ មិនបានបំពេញបន្ថែមចំណុចខ្វះខាត ពោលគឺ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្ដីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។

គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សទី២ហើយ ដែលត្រូវបាន គ.ជ.ប ច្រានចោលលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ បន្ទាប់ពីគណបក្សភ្លើងទៀន ដែល គ.ជ.ប បានបដិសេធ កាលពីថ្ងៃទី១៥ ខែឧសភា កន្លងទៅនេះ។

គិតត្រឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន១៨គណបក្ស និងបដិសេធការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះចំនួន២គណបក្ស។

ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ គឺមានគណបក្សនយោបាយចំនួន១៥ បានបំពេញតាមលក្ខខណ្ឌយ៉ាងត្រឹមត្រូវ ខណៈគណបក្សនយោបាយចំនួន៥ ត្រូវបាន គ.ជ.ប ចេញលិខិតជូនដំណឹងឲ្យបំពេញបន្ថែមចំណុចខ្វះខាត។ ប៉ុន្តែយ៉ាងណាមិញ គណបក្សចំនួន៣ បានបំពេញនូវចំណុចខ្វះខាតនោះជូន គ.ជ.ប វិញ ខណៈគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនបានបំពេញបន្ថែមចំណុចខ្វះខាតនេះឡើយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម