នយោបាយ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប ឡើយ
នៅព្រឹកថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនជាប់ពាក់ព័ន្ធនឹងសេចក្ដីសម្រេចនានារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ។

ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ គឺធ្វើឡើងក្រោយក្រុមបុគ្គលនៅក្រៅប្រទេសមួយចំនួន បានចោទមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្ដេច ថា ជាអ្នកនៅពីក្រោយការសម្រេចរបស់ស្ថាប័ន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីរារាំងមិនឲ្យគណបក្សភ្លើងទៀន អាចចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ ២០២៣នេះបាន។
ឆ្លើយតបនឹងការចោទប្រកាន់នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាមានច្បាប់ មានទម្លាប់ ហើយគណបក្សប្រជាជន គឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វីជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញទេ»។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាននៅតំបន់ឫស្សីកែវ នៅថ្ងៃទី ៣១ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏មិនអាចទៅបញ្ជា ឬត្រួតត្រាទៅលើស្ថាប័នឯករាជ្យរបស់ជាតិ ដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ បានដែរ។
តែយ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានទុកជាមុន នឹងចាត់វិធានការច្បាប់ជាធរមានចំពោះបុគ្គល ឬក្រុមទាំងឡាយណា ដែលហ៊ានប្រមូលផ្ដុំកម្លាំងធ្វើបាតុកម្មតវ៉ានៅកម្ពុជា នាពេលខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច មានកាតព្វកិច្ចធានារក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាពសង្គម ហើយបើក្នុងករណីមានបុគ្គល ឬក្រុមណា ចង់បង្កភាពរញ៉េរញ៉ៃហើយប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ជាតិ នោះសម្ដេចមិនលើកលែងឲ្យជាដាច់ខាត៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក