នយោបាយ
គណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីរំលឹកខួបបង្កើតបក្សចំថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត
គណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីរំលឹកខួបនៃការបង្កើតគណបក្សនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលនឹងគួបជាមួយការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខនេះ។

លិខិតរបស់ខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៣០ ខែឧសភា បានណែនាំដូច្នេះថា «ការរៀបចំចាត់តាំងពិធីរំលឹកខួបកំណើតគណបក្ស លើកទី៧២ នៅឆ្នាំនេះ ត្រូវធ្វើគួបជាមួយនឹងការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ដែលត្រូវចំថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ ដោយត្រៀមលក្ខណៈរៀបចំឲ្យបានល្អប្រសើរ»។
បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) យុទ្ធនាការឃោសនានៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល២០ថ្ងៃ ខណៈថ្ងៃទី២២ ជាថ្ងៃសរ ដែល គ.ជ.ប ហាមឃាត់មិនមានការសកម្មភាពណាមួយឡើយមុនការបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល