នយោបាយ
អ្នកវិភាគ ៖ អ្នកនយោបាយដែលស្និទ្ធនឹងអតីតមេបក្សប្រឆាំងផ្សេងទៀត គួរតែយកគំរូតាមលោក អ៊ូ ច័ន្ទឫទ្ធិ
អ្នកវិភាគនយោបាយនៅកម្ពុជា លើកឡើងថា ការផ្ដាច់ខ្លួនរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ចេញពីអតីតមេបក្សប្រឆាំងនៅក្រៅស្រុកនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយបុគ្គលផ្សេងទៀត គួរតែយកគំរូតាមលោក អ៊ូ ច័ន្ទឫទ្ធិ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២ ខែមិថុនានេះថា ការសម្រេចចិត្តរបស់លោក អ៊ូ ច័ន្ទឫទ្ធិ ដែលផ្ដាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅក្រៅស្រុកជាមួយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនោះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយនឹងអាចរួមចំណែកក្នុងការជួយដល់ប្រទេសជាតិ និងប្រជាជន ពិតប្រាកដ។

អ្នកវិភាគរូបនេះ ក៏អំពាវនាវដល់អ្នកនយោបាយ នៃអតីតគណបក្សសង្រ្គោះជាតិផ្សេងទៀត សូមផ្ដាច់ខ្លួនចេញពីលោក សម រង្ស៊ី ដើម្បីមានឱកាសចូលរួមចំណែកជួយដល់ប្រជាជន និងប្រទេសជាតិ។ លោកថា «អ្នកដែលនៅក្នុងអតីតគណបក្សសង្រ្គោះជាតិហ្នឹង គួរតែដើរតាមគំរូដែលលោក អ៊ូ ច័ន្ទឫទ្ធិ បានធ្វើនេះគឺមានន័យថា គាត់បានរួមចំណែកពិតប្រាកដក្នុងជួយប្រទេសជាតិយើង ប្រសិនបើសិនជានៅបន្តនយោបាយដែលភ្ជាប់ខ្លួនឯងជាមួយនឹងលោក សម រង្ស៊ី នៅខាងក្រៅទៀត គឺមិនត្រឹមតែមិនបានជួយអីសម្រាប់ជាតិ សម្រាប់ប្រជាជនទេ ក៏ប៉ុន្តែគឺពួកគាត់កំពុងតែបានរួមចំណែកបំផ្លាញនូវផលប្រយោជន៍ជាតិ»។
លោកបណ្ឌិត គិន ភា ក៏បានលើកឡើងថា អតីតមេបក្សប្រឆាំងគឺលោក សម រង្ស៊ី តាំងពីដើមទីមកតែងតែធ្វើនយោបាយដែលប៉ះពាល់ដល់សេដ្ឋកិច្ច នយោបាយ និងកិត្តិយសជាតិ ជាដើម។ «ក្រោយដែលលោក សម រង្ស៊ី ចេញពីគណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ ១៩៩៤ រហូតមកគាត់បង្កើតគណបក្សនយោបាយខ្លួនឯងហ្នឹង គឺនយោបាយរបស់ខ្លួន តែងតែភ្ជាប់ជាមួយនឹងការធ្វើឲ្យប៉ះពាល់ ធ្វើខូចខាតទៅដល់ផលប្រយោជន៍ជាសេដ្ឋកិច្ច ជានយោបាយ ជាកិត្តិយសជាតិ អញ្ចឹងទេអ្នកនយោបាយទាំងឡាយណា ដែលភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី គឺកំពុងតែរួមចំណែកធ្វើឲ្យបាត់បង់នូវផលប្រយោជន៍ជាតិយើង»។ នេះជាករលើកឡើងបន្ថែមរបស់លោកបណ្ឌិត គិន ភា។
កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៣ លោក អ៊ូ ច័ន្ទឫទ្ធិ អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ដើម្បីឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់លើរូបលោកទាំងអស់។ នៅក្នុងលិខិតនោះ លោក អ៊ូ ច័ន្ទឫទ្ធិ បានសរសេរបញ្ជាក់ថា «ខ្ញុំបាទបានសម្រេចចិត្តផ្តាច់ខ្លួន និងឈប់ធ្វើសកម្មភាពនយោបាយនៅខាងក្រៅប្រទេសជាមួយលោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិ ដោយសារអស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងផ្សះផ្សារជាតិបាន»។
បន្ទាប់យកនៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសដល់លោក អ៊ូ ច័ន្ទឫទ្ធ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរឲ្យដឹងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិកាសាធារណៈមួយចំនួន បានប្រកាសថា បុគ្គលដែលផ្ដាច់ខ្លួនចេញពីមេអនុវត្តនយោបាយជ្រុលនិយមនោះ សម្ដេចនឹងស្នើសុំព្រះមហាក្សត្រ លើកលែងទោសឲ្យ។ មេអនុវត្តនយោបាយជ្រុលនិយមនោះ គឺលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានតែបុគ្គលម្នាក់តែប៉ុណ្ណោះ ដែលសម្ដេច នឹងមិនលើកលែងទោសឲ្យ នោះគឺមេអនុវត្តនយោបាយជ្រុលនិយមនេះតែម្ដង៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?