នយោបាយ
មេបក្ស៤រូប ឈរឈ្មោះដណ្ដើមអាសនៈសភានៅភ្នំពេញជាមួយឯកឧត្តម ហ៊ុន ម៉ាណែត
ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ មានប្រធានគណក្សចំនួន៤ បានជ្រើសរើសមណ្ឌលរាជធានីភ្នំពេញសម្រាប់ការឈរឈ្មោះដណ្ដើមកៅអីតំណាងរាស្រ្ត ខណៈឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅមណ្ឌលនេះដែរ។

បើយោងតាមបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ដែលចេញផ្សាយដោយ គ.ជ.ប គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ នៃគណបក្សប្រជាជនកម្ពុជា នៅមណ្ឌលរាជធានីភ្នំពេញ។ រីឯ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាព្រះរាជបុត្រច្បងរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងបច្ចុប្បន្នកំពុងកាន់ជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានក្លាយជាគូប្រកួតប្រជែងដណ្ដើមអាសនៈរដ្ឋសភា នៅរាជធានីភ្នំពេញ ដែលព្រះអង្គម្ចាស់ ជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច។

រាជធានីភ្នំពេញ ដែលជាមណ្ឌលបោះឆ្នោតធំមួយក្នុងចំណោមមណ្ឌលបោះឆ្នោតទាំង២៥នៅទូទាំងប្រទេសកម្ពុជា គឺមានអាសនៈរដ្ឋសភាច្រើនជាងគេរហូតដល់១២អាសនៈ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្រៅពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ណែត និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏មានអ្នកនយោបាយជាប្រធានគណបក្សចំនួន៣ផ្សេងទៀត បានឈរជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលរាជធានីភ្នំពេញដែរ។ ប្រធានគណបក្សទាំង៣នេះ រួមមាន លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស និងលោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ។
ក្នុងនោះ គណបក្សប្រជាធិបតេយ្យរបស់លោក យ៉េង វីរៈ បានដាក់បេក្ខជនឈរឈ្មោះនៅ១២មណ្ឌល និងគណបក្សបំណងពលរដ្ឋរបស់លោក អ៊ិត សារម្យ ដាក់បេក្ខជនឈរឈ្មោះត្រឹម៩មណ្ឌល ខណៈគណបក្សខ្មែរអភិរក្សរបស់លោក រៀល ខេមរិន្ទ្រ បានដាក់បេក្ខជនឈរឈ្មោះតែ៧មណ្ឌលបោះឆ្នោតប៉ុណ្ណោះ៕

ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច