នយោបាយ
មកដឹងពីអាយុកាលរបស់បក្សនយោបាយទាំង ១៨ ដែលឈរឈ្មោះបោះឆ្នោតនីតិកាលទី៧នេះ
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨គណបក្ស នឹងចូលរួមប្រកួតប្រជែងគ្នា។ នៅថ្ងៃនេះ កម្ពុជាថ្មី សូមណែនាំប្រិយមិញទាំងអស់ទៅដឹងពីអាយុកាលនៃគណបក្សនយោបាយទាំង១៨នេះ ដូចខាងក្រោម៖
១/គណបក្សប្រជាជនកម្ពុជា គឺជាបក្សដែលមានវ័យចំណាស់ជាងគេ ពោល គឺមានអាយុកាលជិត៧២ឆ្នាំហើយ បើគិតចាប់ពីថ្ងៃបង្កើតបក្សនេះដំបូងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ និងបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ក្នុងឆ្នាំ ១៩៩៨។
២/គណបក្សហ្វុនស៊ិនប៉ិច គឺជាបក្សដែលមានថ្នាក់ដឹកនាំជាប់ខ្សែរាជវង្ស មានអាយុកាល៤២ឆ្នាំហើយបើគិតចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩៨១។ សព្វថ្ងៃនេះ ប្រធានគណបក្ស គឺជាព្រះអង្គម្ចាស់នរោត្ដម ចក្រាវុធ។
៣/គណបក្សកសិករ គឺជាបក្សដែលមានលោក មាស បូពៅ ជាប្រធាននេះ។ គណបក្សនេះ មានអាយុកាល ៣៥ឆ្នាំហើយ បើរាប់តាំងពីថ្ងៃបង្កើតឡើងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៨៨ នៅជំរុំសាយធូ លើភ្នំដងរែក។
៤/គណបក្សធម្មាធិបតេយ្យ មានអាយុកាល ២៥ឆ្នាំហើយគិតដល់សព្វថ្ងៃនេះ។ គណបក្សនេះ មានប្រធានជាស្ត្រី គឺលោកស្រី ពោធិតី សាវត្ថី ហើយត្រូវបានបង្កើតឡើង និងចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ ១៩៩៨ ។
៥/គណបក្សស្ត្រី ដើម្បីស្រ្តី ដែលមានលោកស្រី ស៊ឹង សុធី ជាប្រធានបក្ស គិតមកទល់ពេលនេះមានអាយុកាល ២៤ឆ្នាំហើយរាប់ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ១៩៩៩។
៦/គណបក្សខ្មែរឈប់ក្រ មានអាយុកាល ១៦ឆ្នាំហើយបើរាប់ចាប់តាំងពីត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០០៧។ គណបក្សដែលទាក់ទាញប្រជាពលរដ្ឋឲ្យមានការចាប់អារម្មណ៍តាមរយៈឈ្មោះថា គណបក្សខ្មែរឈប់ក្រនេះ គឺមានលោក ក្រវ៉ាញ ដារ៉ន ជាប្រធាន។
៧/គណបក្សសញ្ជាតិកម្ពុជា បើរាប់ចាប់តាំងពីថ្ងៃដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១១ មកទល់ពេលនេះ គឺមានអាយុកាល ១២ឆ្នាំហើយ។ គណបក្សនេះដែរ មានលោក សេង សុខេង ជាប្រធានបក្ស។
៨/គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មានអាយុកាល ១១ឆ្នាំហើយ ជាគណបក្សដែលមានលោក ហួន ច័ន្ទថុន ជាប្រធាន។ គណបក្សនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២។
៩/គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលមានលោក ម៉ម សូណង់ដូ ជាប្រធាន ត្រូវបង្កើតឡើងនៅឆ្នាំ២០១៥ ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនាខែកុម្ភៈ ឆ្នាំ២០១៦។ បើរាប់ចាប់តាំងពីថ្ងៃបង្កើតរហូតមកដល់នាពេលបច្ចុប្បន្ន គឺអាយុកាលចំនួន ៨ឆ្នាំហើយ។
១០/គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ គិតមកដល់ថ្ងៃនេះ គណបក្សដែលមានលោក យ៉េង វិរៈ ជាប្រធាន មានអាយុកាលជិត៨ឆ្នាំហើយ។
១១/គណបក្សយុវជនកម្ពុជា គឺជាគណបក្សរបស់លោកបណ្ឌិត ពេជ្រ ស្រស់ ដែលបានបង្កើតឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។ បើគិតមកទល់ពេលនេះ មានរយៈពេលជាង ៧ឆ្នាំហើយ។
១២/គណបក្សខ្មែររួបរួមជាតិ ត្រូវបានបង្កើតនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ គិតមកទល់ពេលនេះ គណបក្សនយោបាយកណ្ដាលនិយមមួយនេះ ក្រោមការដឹកនាំរបស់អ្នកនយោបាយចាស់វស្សា លោក ញឹក ប៊ុនឆៃ មានអាយុកាល៧ឆ្នាំហើយ។
១៣/គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដែលគិតមកទល់បច្ចុប្បន្ននេះ មានអាយុកាល៧ឆ្នាំហើយ ដោយប្រធានបក្សលោក ប្លាង សីន បានបង្កើតគណបក្សនេះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។
១៤/គណបក្សខ្មែរតែមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលគិតមកទល់ពេលបច្ចុប្បន្ននេះមានអាយុកាល ៥ឆ្នាំហើយ។ លោក គុជ លី គឺជាប្រធានគណបក្សនេះ។
១៥/គណបក្សបំណងពលរដ្ឋ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលគិតចាប់ពីពេលនោះមក គឺគណបក្សនេះ មានអាយុកាល៤ឆ្នាំ ហើយលោក អ៊ិត សារម្យ ជាប្រធានគណបក្ស។
១៦/គណបក្សខ្មែរអភិរក្សរបស់លោក រៀល ខេមរិន្ទ្រ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការណ៍នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩។ បើគិតមកទល់ពេលនេះ គណបក្សនេះ មានអាយុកាលជិត ៤ឆ្នាំហើយ។
១៧/គណបក្សឯកភាពជាតិខ្មែរ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០។ គណបក្សដែលមានលោក អ៊ុន ជីម ជាប្រធាននេះ មានអាយុកាល ៣ឆ្នាំហើយ។
១៨/គណបក្សកម្លាំងប្រជាធិបតេយ្យ ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ គិតមកទល់ពេលនេះ គឺមានអាយុកាល ៣ឆ្នាំ ហើយគណបក្សនេះ មានលោក អ៊ុន វិសិទ្ធគុន ជាប្រធាន។
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង