Connect with us

នយោបាយ

ស្ត្រីជាប្រធានគណបក្ស២រូប ឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់បោះឆ្នោតខាងមុខ

បានផុស

នៅ

ស្ត្រីជាប្រធានគណបក្សចំនួន២រូប បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ និងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណបក្សធម្មាធិបតេយ្យ លោកស្រី ពោធិតី សាវត្ថី ត្រូវបានសមាជិកជ្រើសជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅពេលដែលគណបក្សនេះឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។ បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ​.ជ.ប) បានបង្ហាញថា លោកស្រី ពោធិតី សាវត្ថី បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ របស់គណបក្សធម្មាធិបតេយ្យ នៅមណ្ឌលខេត្តបន្ទាយមានជ័យ។

ទន្ទឹមនេះ គណបក្សរបស់លោកស្រី ពោធិតី សាវត្ថី ក៏បានដាក់បញ្ជីបេក្ខជនឈរឈ្មោះទាំង២៥មណ្ឌលរាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦នាក់ ខណៈគណបក្សនេះបានដាក់ចេញគោលនយោបាយចំនួន៨ចំណុចដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមអាសនៈនៅក្នុងរដ្ឋសភា។

ស្ត្រីមួយរូបទៀត ដែលបានក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧នេះ គឺលោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោកស្រី ស៊ឹង សុធី បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិលេខរៀងទី១ របស់គណបក្សស្ត្រីដើម្បីស្ត្រី នៅមណ្ឌលខេត្តសៀមរាប។ ប៉ុន្តែគណបក្សនេះ បានដាក់បញ្ជីបេក្ខជនតែ១៨មណ្ឌលរាជធានី-ខេត្តប៉ុណ្ណោះ ក្នុងចំណោមណ្ឌលបោះឆ្នោតទាំង២៥ នៅទូទាំងប្រទេស។

បើតាមលោកស្រី ស៊ឹង សុធី គោលនយោបាយរបស់គណបក្សស្ត្រីដើម្បីស្ត្រី គឺផ្ដោតសំខាន់លើការលើកតម្កើងស្ត្រី ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ខណៈបេក្ខជនជាស្ត្រីនៃគណបក្សនេះមានរហូតចំនួន១២១នាក់ ក្នុងចំណោមបេក្ខជនសរុប១៥២នាក់។

បេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសចេញក្នុងចំណោមសមាជិករដ្ឋសភាដែលបានជាប់ឆ្នោតនៃគណបក្សដែលឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ បើតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា «ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវមានសញ្ញាតិខ្មែរពីកំណើត អាយុ២៥ឆ្នាំឡើងទៅ មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា ហើយត្រូវមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការ ជាពិសេសមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីចូលរួមបោះឆ្នោត»។

ទន្ទឹមនេះ មាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា «វរជនដែលនឹងត្រូវទទួលបានការចាត់តាំងជានាយករដ្ឋមន្ត្រីនេះ គឺត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ ដែលខុសពីតំណាងរាស្ត្រធម្មតាអាចមានសញ្ជាតិ ២ ឬច្រើនបាន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម