Connect with us

នយោបាយ

សម្ដេច ហ៊ុន សែន៖ កម្ពុជាអនុវត្តប្រជាធិបតេយ្យយ៉ាងទៀងទាត់តាមការបោះឆ្នោត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជា បានអនុវត្តប្រជាធិបតេយ្យយ៉ាងទៀងទាត់ និងជាក់លាក់ តាមរយៈការបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ។ សម្ដេចតេជោ បានអះអាងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងជំរុញ និងលើកទឹកចិត្តដល់កម្មករ-កម្មការនី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា។ សម្ដេចតេជោ បានថ្លែងដូច្នេះថា«កុំភ្លេចទៅបំពេញកាតព្វកិច្ច៥ឆ្នាំម្ដង ដែលមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង សម្រាប់ការជ្រើសរើសការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា»។

សម្ដេចតេជោ បានអះអាងថា កម្ពុជា គឺជាប្រទេសដែលបានអនុវត្តទៀងទាត់ ច្បាស់លាស់ បើប្រៀបធៀបទៅនឹងប្រទេសដទៃ។ ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រទេសខ្លះបានអនុញ្ញាឲ្យនាយករដ្ឋមន្ត្រីមានសិទ្ធិស្នើសុំទៅព្រះមហាក្សត្រ ឬប្រមុខរដ្ឋ ដើម្បីរំលាយសភា មុនអាណត្តិបោះឆ្នោត។ ប៉ុន្តែ សម្រាប់កម្ពុជា រដ្ឋធម្មនុញ្ញមិនអនុញ្ញាតសិទ្ធិឲ្យនាយករដ្ឋមន្ត្រីរំលាយសភាបានទេ។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់នីតិកាលរបស់រដ្ឋសភាមានរយៈពេល៥ឆ្នាំ ដែលរដ្ឋសភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាលត្រូវរំលាយ២ដងក្នុងរយៈពេល១២ឆ្នាំ ហើយរដ្ឋសភានឹងអស់អាណត្តិនៅពេលដែលសភាថ្មីចូលកាន់តំណែង។ សម្ដេច បានបន្ថែមថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់ថា រៀងរាល់ថ្ងៃអាទិត្យ នាសប្ដាហ៍ទី៤ នៃខែកក្កដា ត្រូវចាត់តាំងការបោះឆ្នោត តាមរយៈអនុក្រឹត្យកំណត់របស់នាយករដ្ឋមន្ត្រី។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតខាងមុខនេះ មានគណបក្សនយោបាយឈរឈ្មោះប្រកួតប្រជែងរហូតដល់ចំនួន ១៨គណបក្ស៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម