Connect with us

នយោបាយ

រាជធានីភ្នំពេញ ជាមណ្ឌលដែលមានគណបក្សនយោបាយឈរឈ្មោះច្រើនជាងគេ

បានផុស

នៅ

រាជធានីភ្នំពេញ មានគណបក្សនយោបាយឈរឈ្មោះ និងដាក់បេក្ខជនឈរឈ្មោះច្រើនជាងគេ នៅក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ គ.ជ.ប បានបង្ហាញថា មណ្ឌលរាជធានីភ្នំពេញ មានគណបក្សនយោបាយចំនួន ១៨ លើ ១៨​គណបក្ស បានឈរឈ្មោះ និងបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ នៅមណ្ឌលរាជធានីភ្នំពេញ មានអាសនៈតំណាងរាស្រ្ដចំនួន ១២អាសនៈ។

បន្ទាប់ពីរាជធានីភ្នំពេញ គឺមណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្តកំពង់ធំ មានគណបក្សនយោបាយចំនួន ១៥ លើ ១៨គណបក្ស បានឈរឈ្មោះ និងបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ នៅមណ្ឌលខេត្តកំពង់ស្ពឺ មានអាសនៈតំណាងរាស្រ្ដចំនួន ៦អាសនៈ និងនៅមណ្ឌលខេត្តកំពង់ធំ មានអាសនៈតំណាងរាស្រ្ដចំនួន ៦អាសនៈ។

ចំណែកឯមណ្ឌលខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយឈរឈ្មោះ និងដាក់បេក្ខជនឈរឈ្មោះតិចជាងគេ ពោលគឺមានតែគណបក្សនយោបាយចំនួន ៩ លើ ១៨គណបក្សប៉ុណ្ណោះ បានឈរឈ្មោះ និងបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ នៅមណ្ឌលខេត្តត្បូងឃ្មុំ មានអាសនៈតំណាងរាស្រ្ដចំនួន ៨អាសនៈ​។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ គណបក្សនយោបាយចំនួន ១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ នៅក្នុងការចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម