Connect with us

នយោបាយ

គណបក្ស ៨ ដាក់បេក្ខជនប្រកួតប្រជែងទាំង ២៥ មណ្ឌលរាជធានី-ខេត្ត

បានផុស

នៅ

ក្នុងចំណោមគណបក្ស១៨ ដែលបានចុះបញ្ជីគណបក្សឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ គឺមានតែគណបក្សចំនួន៨ប៉ុណ្ណោះ បានដាក់បេក្ខជនប្រកួតប្រជែងនៅ២៥លើ២៥ មណ្ឌលរាជធានី-ខេត្ត ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សចំនួន៨ ដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះទាំង២៥មណ្ឌល រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែរឈប់ក្រ។

រីឯគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានដាក់បញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣នេះ នៅ២២មណ្ឌល គណបក្សស្ត្រីដើម្បីស្ត្រី ដាក់បេក្ខជនឈរឈ្មោះ១៨មណ្ឌល ខណៈគណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះ១២មណ្ឌល។

សម្រាប់គណបក្សបំណងពលរដ្ឋ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅ៩មណ្ឌល គណបក្សកសិករ ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅ៨មណ្ឌល ហើយគណបក្សចំនួន៣ផ្សេងទៀត គឺគណបក្សឯកជាតិខ្មែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សខ្មែរអភិរក្ស បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតនៅ៧មណ្ឌល។ ដោយឡែក គណបក្សដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះតិចជាងគេ គឺគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ដែលមានត្រឹមតែ៦មណ្ឌលឈរឈ្មោះបោះឆ្នោតប៉ុណ្ណោះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម