Connect with us

នយោបាយ

សម្ដេចតេជោ ៖ បើអ្នកឯងមិនបានបោះឆ្នោតថ្ងៃទី ២៣ កក្កដា ២០២៣ទេ អ្នកឯងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលខាងមុខ នឹងមានការធ្វើវិសោ​ធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ទាក់ទងទៅលើសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ដែលអាចយកតាមរបៀបប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រ-សហគ្រាសចំនួន ១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «ពេលដែលយើងចាប់ផ្ដើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នៅពេលខាងមុខ ត្រូវធ្វើការកែទម្រង់នៃសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត យើងយកតាមបែបរបស់ថៃ ថៃឥឡូវនេះទោះបីព័ត៌មានមិនទាន់ផ្លូវការក៏ដោយ តែមានគណបក្សនយោបាយមួយបាត់បង់តំណាងរាស្រ្ដអស់ ១៨នាក់ មូលហេតុអីបានជាបាត់បង់តំណាងរាស្រ្ដអស់ ១៨នាក់ មូលហេតុដោយតំណាងរាស្រ្ដរូបនោះ មិនបានបោះឆ្នោតលើកទី ១ អត់បានបោះឆ្នោតលើកមុន គេកំណត់យ៉ាងដូច្នេះ អត់បានបោះឆ្នោត»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ប្រសិនបើអ្នកណា មិនបានបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ទេ គឺអ្នកនោះគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យឡើយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សម្រាប់ការបោះឆ្នោតទាំងអស់ ដែលឥឡូវនេះសម្ដេចក្រឡាហោម ស ខេង ឯកឧត្ដម កើត រិទ្ធ កំពុងធ្វើ ដែលខ្ញុំចេញសារដើម្បីវ៉ៃអ្នកឯងឲ្យចំកញ្ចប់មាត់ ហើយវ៉ៃផ្ដាច់ព្រាត់តែម្ដង គឺនៅត្រង់ថា បើអ្នកឯងមិនបានបោះឆ្នោតថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៣ អ្នកឯងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ តំណែងក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី សម្រាប់តំណែងសមាជិកព្រឹទ្ធសភា និងតំណែងសមាជិករដ្ឋសភា នៅឆ្នាំ ២០២៨»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣៩ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម