នយោបាយ
មជ្ឈដ្ឋាននានា ប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមក្រសួង-ស្ថាប័ននានា អាជ្ញាធររាជធានី-ខេត្ត គណបក្សនយោបាយ ក្រុមយុវជន និងប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត»។

ការបង្ហាញការគាំទ្របែបនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ បានស្នើឲ្យមន្ត្រីជំនាញសិក្សាធ្វើវិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា នៅពេលខាងមុខ នឹងមានការធ្វើវិសោធនកម្មច្បាប់ ស្ដីពី ការបោះឆ្នោត ទាក់ទងទៅលើសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ដែលអាចយកតាមរបៀបប្រទេសថៃ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា «ពេលដែលយើងចាប់ផ្ដើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នៅពេលខាងមុខ ត្រូវធ្វើការកែទម្រង់នៃសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត យើងយកតាមបែបរបស់ថៃ ថៃឥឡូវនេះទោះបីព័ត៌មានមិនទាន់ផ្លូវការក៏ដោយ តែមានគណបក្សនយោបាយមួយបាត់បង់តំណាងរាស្រ្ដអស់ ១៨នាក់ មូលហេតុអីបានជាបាត់បង់តំណាងរាស្រ្ដអស់ ១៨នាក់ មូលហេតុដោយតំណាងរាស្រ្ដរូបនោះ មិនបានបោះឆ្នោតលើកទី ១ អត់បានបោះឆ្នោតលើកមុន គេកំណត់យ៉ាងដូច្នេះ អត់បានបោះឆ្នោត»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ប្រសិនបើអ្នកណា មិនបានបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ទេ គឺអ្នកនោះគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យឡើយ។
បន្ទាប់ពីមានគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ គឺមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមក្រសួង-ស្ថាប័ននានា អាជ្ញាធររាជធានី-ខេត្ត គណបក្សនយោបាយ ក្រុមយុវជន និងប្រជាពលរដ្ឋ បានចេញសេចក្ដីថ្លែងការណ៍ និងញត្តិគាំទ្រជាបន្តបន្ទាប់។ មជ្ឈដ្ឋាននានា លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត» គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសដើម្បីឲ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី