នយោបាយ
ស្លាកគណបក្សភ្លើងទៀន ត្រូវបានអតីតសមាជិក ទម្លាក់ចោលជាបន្តបន្ទាប់ព្រោះអស់ជំនឿ
គ្រួសារអតីតសកម្មជនបក្សភ្លេីងទៀនចំនួន ៣ គ្រួសារ ក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោល ខណៈពួកគេអស់ជំនឿលេីកការដឹកនាំរបស់មេបក្សគឺលោក សម រង្សី ដែលតែងតែរត់ចោលស្រុក។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣ ម្ចាស់ផ្ទះឈ្មោះ យុ ផន អាយុ៨១ឆ្នាំ, លោក សម្រង់ អៀង អាយុ៤០ឆ្នាំ, លោកស្រី យាំ ស្រីពៅ អាយុ៤៣ឆ្នាំ និងលោក សុខ ពិសិដ្ឋ អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ១ ឃុំកងតាណឹង បានសម្រេចចិត្តដកស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះ។
ម្ចាស់ដែលមានស្លាកពីមុខផ្ទះ និងជាសកម្មជនបក្សភ្លេីងទៀនក៏បានសម្រេចចិត្តលាលែងពីបក្សមួយនេះ។ ម្ចាស់ផ្ទះឈ្មោះ ភឿន ផៃ អាយុ៥៣ មានប្រពន្ធឈ្មោះ ឡាច មី អាយុ៤៤ឆ្នាំ រួមនឹង២នាក់ លោក សុខ សេងច័ន្ទ និងលោកស្រី ផាត់ សុខភ័ស្ភ អាយុ២០ឆ្នាំ រស់នៅក្នុងភូមិ៣ ឃុំកងតាណឹង។

ចំណែកលោកស្រី សម្បត្តិ មករា អាយុ៣២ឆ្នាំ លោក ស្រី ចេង សុភា អាយុ៣៣ឆ្នាំ និងលោក សុខ ម៉េង អាយុ៣៩ឆ្នាំ រស់ក្នុងភូមិ៤ ឃុំកងតាណឹង នៃស្រុកកងមាស ក៏នាំគ្នាដកស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោលផងដែរ ដោយបានបញ្ជាប់ថា ពួកគាត់អស់ជំនឿជឿមេដឹកនាំបោកប្រាសទៀតហេីយ។ ដោយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕




អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល