ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ សម្ដែងការងឿងឆ្ងល់លើទឹកមុខលោកប្រាវីត ក្រោយជួបថាក់ស៊ីន
នាយករដ្ឋមន្ត្រីចាំផ្ទះលោក ប្រាយុទ្ធ ចាន់អូចា បានសម្ដែងការងឿងឆ្ងល់ចំពោះគូប្រជែងលោកប្រាវីតដែលញញឹមញញែមដាក់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយវិលត្រឡប់មកពីអង់គ្លេស ចំពេលមានពាក្យចចាមអារ៉ាមពីកិច្ចព្រមព្រៀងដោយសម្ងាត់ជាមួយលោកថាក់ស៊ីន។

លោកប្រាយុទ្ធ ចាន់អូចា បានមកដល់វិមានរដ្ឋាភិបាលនៅវេលាម៉ោង ៨:០០ ព្រឹក ដើម្បីជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយគេឃើញឧត្តមសេនីយរូបនេះ ដើរចុះពីអាគារ Thai Khu Fah ទៅអាគារសន្តិភាពយ៉ាងលឿនផងដែរ។
យ៉ាងណាមិញក្រុមអ្នកសារព័ត៌មាន បានសង្កេតឃើញលោកប្រាយុទ្ធហាក់មានទឹកមុខតានតឹងខ្លាំង និងស្ងប់ស្ងាត់ចម្លែក ដោយមិនឆ្លើយសំណួរថា តើត្រូវធ្វើដំណើរទៅចូលរួមកិច្ចប្រជុំជាមួយគណបក្ស Ruam Thai Sang Chart Party ជាមួយសមាជិកសភា៣៦រូបរបស់បក្សឬអត់? ប៉ុន្តែមានសេចក្តីរាយការណ៍មួយមកថា នៅម៉ោង៤រសៀល លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានកោះប្រជុំសមាជិកសភាចំនួន៣៦រូប របស់គណបក្សទាំងក្នុងប្រព័ន្ធស្រុក និងបញ្ជីគណបក្ស ដើម្បីត្រៀមបើកសម័យប្រជុំរដ្ឋសភា និងពិភាក្សាអំពីទិសដៅនៃការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សា និងអនុប្រធានក្រុមប្រឹក្សាគណបក្ស។
ចំណែកលោកឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី បានធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល ដើម្បីចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយទឹកមុខញញឹម នេះជាការបង្ហាញខ្លួនលើកដំបូងរបស់គាត់ បន្ទាប់ពីត្រឡប់មកពីប្រទេសអង់គ្លេស ចំពេលមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។
ទោះយ៉ាងណាក៏ដោយ ឧត្តមសេនីយប្រាវីតដែលមានទឹកមុខញញឹមញញែម ក្រោយវិលពីប្រទេសអង់គ្លេសវិញហើយថែមទាំងមិនបានឆ្លើយនឹងសំណួរអ្នកសារព័ត៌មានជុំវិញពាក្យចចាមអារ៉ាមអំពីកិច្ចព្រមព្រៀងសម្ងាត់ជាមួយលោក ថាក់ស៊ីន ខណៈលោកបានត្រឹមតែងក់ក្បាលបន្តិច មុននឹងដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវពណ៌លឿងជាមួយឧត្តមសេនីយ៍ ប្រាយុទ្ធ និង នាយឧត្តមសេនីយ៍ Anupong Paochinda រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលរង់ចាំនៅខាងក្នុងមុនប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនប្រុសតែមួយរបស់លោកស្រី យីងឡាក់ លេចមុខក្នុងថ្ងៃកំណើតម្ដាយ ក្លាយជាចំណាប់អារម្មណ៍មហាជន

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?