នយោបាយ
ខេត្តកែបមាន ៣ គណបក្សបានដាក់ផែនការឃោសនាទៅគ.ជ.ប
នាថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣ លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែបបានប្រាប់ឱ្យដឹងថាខេត្តកែបមានគណកប្ស ៣ ដែលមានទី១ គណបក្សប្រជាជនកម្ពុជា និងទី២ គណបក្សហ្វ៊ុនស៊ិនប៉ិច និងទី៣ គណបក្សខ្មែររួបរួមជាតិ បានដាក់ផែនការកម្មវិធីឃោសនា ស្វែងរកសំលេងឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុន ខណៈគណបក្សនយោបាយចំនួន ៧ ទៀត មិនមានផែនការឃោសនាអ្វីនោះទេ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិនេះ។

លោក គីវ សាឌុំ បានបញ្ជាក់ថា ក្នុងចំណោមគណបក្សនយោបាយទាំង ១០ ដែលបានដាក់ពាក្យឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់ខេត្តកែបមានតែ ៣ គណបក្សប៉ុណ្ណោះ ដែលបានដាក់កម្មវិធីឃោសនាមកកាន់គ.ជ.បខេត្ត។ ក្នុងនោះមានតែគណបក្សប្រជាជនមួយប៉ុណ្ណោះ ដែលបានចេញធ្វើយុទ្ធនាការឃោសនា ដែលមានសមាជិកប្រមាណជាង ១ ម៉ឺនបានចូលរួម ខណៈគណបក្ស ២ ផ្សេងទៀតមិនមានការចេញឃោសនាអ្វីនោះទេ។
លោក គី វុទ្ធី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបបចំការបោះឆ្នោតខេត្តកែបបានបន្តថា ក្នុងរដូវកាលនៃការឃោសនាបោះឆ្នោត លោកសំណូមពរដល់សកម្មជនគណបក្សទាំងអស់ ធ្វើយ៉ាងណាគោរពនូវសេចក្តីថ្លៃថ្នូរ រក្សានូវសន្តិសុខសណ្តាប់ធ្នាប់ល្អ។

សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ២០២៣ ខេត្តកែបមានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨.១៩៨ នាក់ និងមានការិយាល័យបោះឆ្នោតសរុប ៦៩ ការិយាល័យ នៅទូទាំង ៥ ឃុំសង្កាត់ ២ ក្រុងស្រុក។
អត្ថបទ៖ សឹង រ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ