នយោបាយ
លោក នេត្រ ភក្ត្រា៖ ៣ កត្តាសំខាន់ ពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា
លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ ខេត្តកំពត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ និងប្រជាជនកម្ពុជា នាំយកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងតែងតែទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋក្នុងពេលបោះឆ្នោត។ កត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ ១. គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ទី២. ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាព និងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ និង ទី៣. គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយម និងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។

ការថ្លែងនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ អំឡុងលោកបន្តការចុះជួបម្ចាស់ឆ្នោតនៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។

យុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានសារៈសំខាន់ខ្លាំង និងជាឱកាសដែលសមាជិកសមាជិកា គណបក្សត្រូវធ្វើការផ្សព្វផ្សាយពីកម្មវិធីនយោបាយ និងគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នាអាណត្តិទី៧ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីនយោបាយដែលបានផ្តល់អាទិភាពលើកិច្ចគាំពារសង្គម, បន្តធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើង, ប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល សមធម៌ និងប្រកបដោយនិរន្តរភាព។

អំឡុងពេលនៃការចុះឃោសនានេះ ក៏មានការបង្រៀនប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំប្រជាពលរដ្ឋបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា និងគូសចំប្រអប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតដើម្បី គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឱ្យរីកចម្រើនទៅមុខទៀត និងការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលមាន។

លោក នេត្រ ភក្ត្រា បានជម្រាបជូនម្ចាស់ឆ្នោតថា យោងតាមសេចក្តីសម្រេចជាឯកច្ឆ័ន្ទរបស់ គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រ បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។ សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសសម័យទំនើបកម្ពុជា និងជាបិតាសន្តិភាពកម្ពុជាដែលបានបញ្ចប់សង្គ្រាមស៊ីវិល នាំយកសុខសន្តិភាព និងការអភិវឌ្ឍ។ បណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដែលពោរពេញដោយសមត្ថភាព និងជាក្តីសង្ឃឹមរបស់ជាតិ និងប្រជាជនកម្ពុជាក្នុងការបន្តការអភិវឌ្ឍជាតិ បម្រើប្រជាពលរដ្ឋ និងការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែណដីកម្ពុជា។

លោក នេត្រ ភក្ត្រា និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ក្រែង ស្រុកទឹកឈូ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋម្ចាស់ឆ្នោតដែលបានស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សបង្កើតឡើងដោយប្រជាជន សម្រាប់ប្រជាជន និងដើម្បីប្រជាជន។ លោក នេត្រ ភក្ត្រា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញភារកិច្ចជាពលរដ្ឋល្អ និងសូមគូសសញ្ញាគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីឱ្យសន្លឹកឆ្នោតបានការ និងមានតម្លៃ៕



-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច