នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា មានទំហំធំ និងមានអ្នកចូលរួមច្រើនជាងគេ
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កត់សម្គាល់ឃើញថា ក្បួនឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ គឺក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា មានទំហំធំ និងមានអ្នកចូលរួមច្រើនជាងគេ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពី សភាពការណ៍ទូទៅនៃការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣នេះ។

លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប បានឲ្យដឹងថា ក្នុងរយៈពេល ១០ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កន្លងមកនេះ គឺគណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន។

លោកបន្តថា គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត បានធ្វើសកម្មភាពឃោសនាក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ដូចជា៖ ការជួបប្រជុំជាមួយអ្នកគាំទ្រ និងសកម្មជននៅទីសាធារណៈ និងតាមទីស្នាក់ការគណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្ត្រី ការបញ្ចាំងស្លាយវីដេអូតាមទីសាធារណៈ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ និងតាមផ្សារ ការចាក់មេក្រូផ្សព្វផ្សាយ នៅតាមទីស្នាក់ការគណបក្សនយោបាយ និងចាក់ចល័តតាមភូមិជាដើម។

ក្រៅពីនេះ ក្នុងចំណោមគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំង ១៨ មានគណបក្សចំនួន ១៥ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតនានា ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះ។ ក្នុងនោះ គ.ជ.ប បានកត់សម្គាល់ឃើញថា ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា មានទំហំធំ និងមានអ្នកចូលរួមច្រើនជាងគេ។ បន្ថែមពីលើនេះ គណបក្សនយោបាយនានា ក៏បានផ្សព្វផ្សាយនូវសកម្មភាពឃោសនាបោះឆ្នោត និងសារនយោបាយរបស់ខ្លួន នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមផ្សេងៗទៀត។

បើតាមលោក ហ៊ែល សារ៉ាត់ ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅតាមបណ្ដារាជធានី-ខេត្ត បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ មានកិច្ចសហការពីបណ្ដាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងមណ្ឌលបោះឆ្នោតនីមួយៗ។

សូមជម្រាបដែរថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១០ថ្ងៃកន្លងមកនេះ គ.ជ.ប ទទួលបានពាក្យបណ្ដឹងចំនួន ២ប៉ុណ្ណោះ ដែលកើតឡើងនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំទួលពង្រ នៃខេត្តបន្ទាយមានជ័យ និងកើតឡើងនៅគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ភ្នំពេញថ្មី នៃរាជធានីភ្នំពេញ៕

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?