នយោបាយ
លោក សាម អ៊ីន៖ នយោបាយជ្រុលនិយម បានបណ្តុះកំហឹងស្អប់ខ្ពើមរវាងខ្មែរ និងខ្មែរ
«នយោបាយជ្រុលនិយមបង្កគ្រោះដល់នយោបាយកម្ពុជា បណ្ដាលឱ្យអស្ថិរភាព សកម្មជនត្រូវជាប់គុក ឬរត់ចោលស្រុក និងបានបណ្ដុះកំហឹងស្អប់ខ្ពើមរវាងខ្មែរ និងខ្មែរ»។ នេះ គឺជាការអះអាងរបស់លោក សាម អ៊ីន អតីតប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅលើគណនីហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃទី១១ ខែកក្កដានេះ។

ការអះអាងរបស់លោក សាម អ៊ីននេះ គឺស្របពេលដែលក្រុមអតីតគណបក្សប្រឆាំង ជាពិសេស ពីខាងក្រៅប្រទេស បាន និងកំពុងសាបព្រោះ និងអនុវត្តនូវនយោបាយជ្រុលនិយម។ ជាលទ្ធផល អ្នកដែលរងគ្រោះ គឺសកម្មជន និងអ្នកគាំទ្រដែលជឿទាំងមិនបានគិតពិចារណាបានច្បាស់លាស់។ សម្រាប់លោកបណ្ឌិត សាម អ៊ីន នយោបាយជ្រុលនិយម គឺបង្កគ្រោះភ័យណាស់ដល់កម្ពុជា បណ្ដាលឱ្យអស្ថិរភាពនយោបាយ សកម្មជនប្រឆាំងជ្រុលនិយម ត្រូវជាប់គុក ឬរត់ចោលស្រុក គេចខ្លួននៅក្រៅប្រទេស។ មិនតែប៉ុណ្ណោះ វាថែមទាំងបានបណ្ដុះនូវកំហឹងឱ្យខ្មែរស្អប់ខ្មែរគ្នាឯងថែមទៀតផង។ លោកសង្កត់ធ្ងន់ថា នយោបាយជ្រុលនិយម គឺបង្កការរាំងស្ទះដល់ការកសាងលទ្ធិប្រជាធិបតេយ្យបែបជឿនលឿន ចាស់ទុំ និងរស់រវើកនៅកម្ពុជា។

ដោយផ្អែកលើប្រវត្តិសាស្រ្តដែលលោកបានសិក្សាកន្លងមក លោកបណ្ឌិត សាម អ៊ីន បានឃើញថា អ្នកនយោបាយខ្មែរ បានប្រព្រឹត្តកំហុសហើយទម្លាក់កំហុសនោះដាក់ឱ្យគ្នា មិនយល់ពីភូមិសាស្ត្រនយោបាយ មិនយល់ពីនយោបាយរបស់ប្រទេសមហាអំណាច មិនស្គាល់ពីទឹកចិត្តខ្មែរគ្នាឯង ទើបកម្ពុជារងគ្រោះដោយសារសង្គ្រាម កាប់សម្លាប់ខ្មែរគ្នាឯងយ៉ាងឃោរឃៅ។ ដូច្នេះហើយ លោកមានបំណង់ចង់ចូលរួមលុបបំបាត់បញ្ហានេះ។
ដំណើរទៅចូលរួមលុបបំបាត់បញ្ហានេះ គឺដំបូង លោកបណ្ឌិត សាម អ៊ីន បានចូលរួមជាមួយគណបក្សនយោបាយកណ្តាលនិយម គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ប៉ុន្តែ ក្រោយចូលរួមរយៈពេល៨ឆ្នាំកន្លងទៅ លោកគិតថាមិនអាចទៅរួច ទើបលោកសម្រេចចាកចេញ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ នេះ ដោយសារតែលោកបណ្ឌិត សាម អ៊ីន យល់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺមានសមត្ថភាពខ្ពស់ក្នុងការបង្ក្រាបនយោបាយជ្រុលនិយមនេះ និងថែរក្សាសន្តិភាពជូនប្រជាជាតិកម្ពុជា។

សូមជម្រាបថា លោកបណ្ឌិត សាម អ៊ីន អតីតប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៣។ ក្រោយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច លោកបណ្ឌិត សាម អ៊ីន ត្រូវបានព្រះមហាក្សត្រតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ស្របតាមចំណេះជំនាញដែលលោកសិក្សានាពេលកន្លងមក៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច