Connect with us

នយោបាយ

សម្ដេច ស ខេង ៖ គណបក្សដែលចូលរួមការបោះឆ្នោត សុទ្ធតែជាគណបក្សប្រកួតប្រជែង

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សនយោ​បាយដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ គឺសុទ្ធតែជាគណបក្សនយោបាយដែលត្រូវប្រកួតប្រជែងគ្នា រួមទាំងប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតក្នុងឃុំនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ដំណើរការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ បានប្រព្រឹត្តទៅរយៈពេល ១៣ថ្ងៃហើយ ដោយនឹងត្រូវបញ្ចប់នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣។ ចំណែកនៅថ្ងៃទី ២២ ខែកក្កដា ជាថ្ងៃស ហើយនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺថ្ងៃបោះឆ្នោត។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា ជាការចាំបាច់ណាស់ ដែលភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយល្អប្រសើរ។ សម្រាប់គណបក្សប្រជាជនកម្ពុជា ជារឿងមួយដែលត្រូវប្ដេជ្ញា ដើម្បីទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតនេះ តែក្នុងនាមជារាជរដ្ឋាភិបាល ដែលជាមន្ត្រីមុខងារសាធារណៈ ក៏មានភារកិច្ចចូលរួមដើម្បីគាំទ្រឲ្យដំណើរការនៃការបោះឆ្នោត បានប្រព្រឹត្តទៅដោយល្អប្រសើរផងដែរ។

សម្ដេចក្រឡាហោម បានឲ្យដឹងដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ មានគណបក្សនយោបាយចំនួន ១៨ បានចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះចូលរួមប្រកួតប្រជែង។ មានមជ្ឈដ្ឋានខ្លះ លើកឡើងថា ការបោះឆ្នោតនេះ មិនមានគណបក្សប្រឆាំងចូលរួម តែបើពិនិត្យមើលជាក់ស្ដែង គឺគណបក្សដែលចូលរួមការបោះឆ្នោត សុទ្ធតែជាគណបក្សដែលត្រូវប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។

សម្ដេច ស ខេង លើកឡើងបែបនេះថា «មានការលើកឡើងថា ការបោះឆ្នោតនេះ មិនមានបក្សប្រឆាំងចូលរួមការបោះឆ្នោត ប៉ុន្តែយើងពិនិត្យជារួមឃើញថា គណបក្សដែលបានចូលរួមបោះឆ្នោត សុទ្ធតែជាគណបក្សប្រកួតប្រជែង មិនមែនអត់មានទេ ព្រោះមិនដែលថា ចូលរួមប្រកួតប្រជែងហើយ ទៅគាំទ្រគណបក្សនយោបាយរបស់គេទេ គណបក្សរបស់ខ្លួន វាត្រូវតែគាំទ្រនយោបាយរបស់គណបក្សខ្លួន ដូច្នេះវាប្រឆាំង វាប្រកួតប្រជែងជាមួយគណបក្សមួយទៀតហើយ រាប់ទាំងគណបក្សកាន់អំណាចផង»។

ចំណែកឯគណបក្សនយោបាយមួយ ដែលត្រូវបាន គ.ជ.ប បដិសេធការចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះនោះ ដោយសារតែបានបង្កើតកំហុសដោយខ្លួនឯងប៉ុណ្ណោះ។ ក្នុងនាមរាជរដ្ឋាភិបាល បានបំពេញតាមសំណូមពរឲ្យគណបក្សនយោបាយមួយនោះ រួចហើយ។

សម្ដេចក្រឡាហោម បានបញ្ជាក់បែបនេះថា «ទីពីរគណបក្សដែលមិនបានចុះឈ្មោះនោះ ដោយសារគាត់បានធ្វើកំហុសខ្លួនឯងទេ ក្នុងឋានៈជារដ្ឋាភិបាល គឺបានបំពេញតាមសំណូមពររបស់គាត់ អ្វីដែលក្រសួងមហាផ្ទៃ បានឆ្លើយទៅគាត់មិនមែនឆ្លើយដោយស្មានទេ ហើយដោយគ្មានការពិភាក្សាគ្នា និងសំណើ សំណូមពររបស់គាត់នោះទេ គាត់បានសំណូមពរយ៉ាងដូច្នេះ សុំឲ្យបញ្ជាក់ឲ្យគាត់ យើងក៏បានបញ្ជាក់ជូនគាត់តាមសំណើនោះ»។

សូមជម្រាបថា ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន ២០ បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប។ គណបក្សនយោ​បាយចំនួន ១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីគណបក្សនយោ​បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣។

ដោយឡែកគណបក្សនយោបាយចំនួន ២ផ្សេងទៀត ត្រូវបាន គ.ជ.ប​ សម្រេចបដិសេធមិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ៤៧ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៣ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម