នយោបាយ
អត្ថាធិប្បាយ៖ ពិភពលោកក្រោមស្រមោលភ័យព្រួយដោយ«សង្គ្រាមត្រជាក់»world war 3
បញ្ញាវន្ត និងអ្នកសារព័ត៌មានមួយចំនួន បានជួបជជែកលេងជាមួយខ្ញុំនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ។ ប្រធានបទ ទីក្រុងគជ់លិចទឹកមួយប្រាវធ្ងន់ខ្លួន ត្រូវបានគេស្រែកចំអកក្នុងបណ្តាញសង្គម តែមិនសូវមានអ្នកនិយាយអំពីការខិតខំនៃ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន យុវជនយុវនារីខ្មែរ ដែលបានដុតដៃជើងចុះទៅសង្គ្រោះ ចែករំលែកអាហារ ផ្តល់ជម្រក និងរំដោះមនុស្សសត្វឡើងទីទួលនោះទេ។
ក្រុមយើងក៏លង់ផ្តើមជាមួយប្រធានបទដដែលដូចគ្នា រហូតដល់មានសំណួរបញ្ច្រាស់ថា ចង្អុលលូស្ទះ តែមានប៉ុន្មានភាគរយបានជួយស្ម័គ្រចិត្តចុះដើរអប់រំពលរដ្ឋដែលចោលសម្រាមអនាធិបតេយ្យ ប៉ុន្មានភាគរយនៃមនុស្សនៃទីក្រុងដ៏តូចចង្អៀតនេះបានចូលរួមជាមួយការ(រើសសម្រាម ដោយមិនមែនដើម្បីត្រឹមថតផ្សាយ)?
គ្មានចម្លើយមានតែអ្នកមហាបត់បែនធ្វើជាបង្វែរមកសួរ សាយពេជ្រ ដោយបន្លប់ប្រធានបទថា ៖ ហើយចំណែករឿងសង្គ្រាមត្រជាក់វិញ ប៉ិឯងគិតម៉េចដែរ?
ហេតុអ្វីថ្មីៗនេះមានការភ័យខ្លាចជាបន្តបន្ទាប់អំពីសង្គ្រាមលោកលើកទី ៣?
ពិតណាស់! មិនដែលទទេៗផ្សែងបក់មកគ្មានប្រភពអគ្គីទេ។ នៅខែមករា ឆ្នាំនេះ ខណៈពេលដែលមន្ទីរប៉ង់តាហ្គោន បានបញ្ចេញសាច់ដុំយក្សា លាត់ដៃអាវចាត់វិធានការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani ហើយអ៊ីរ៉ង់បានស្បថស្បែធ្វើការសងសឹក ពិភពលោកបានបុកទ្រូងចាត់ទុកថា នេះជាការប្រកាស«សង្គ្រាមដ៏ជ្រៅមួយ» ។
និយាយអំពីឥណ្ឌាវិញដែលព្យាយាមកាត់បន្ថយស្វ័យភាពនៃតំបន់កាស្មៀរ ហើយលោកនាយករដ្ឋមន្រ្តី Narendra Modi កំពុងបង្កើនទំនាក់ទំនងមិនឈប់ឈរជាមួយក្រុងវ៉ាស៊ីនតោន ធ្វើឱ្យអ្នកវិភាគទុកថា ផលប៉ះពាល់អន្តរជាតិអាចនឹងកាន់តែអាក្រក់ឡើងៗ។
ដោយមិនបាច់និយាយអំពីភាពតានតឹងនៅ ទួរគីជាមួយអាមេរិក អ៊ីស្រាអែលនិងអ៊ីរ៉ង់ផង ខ្ញុំសុំផ្លោះមកដល់ ឧបទ្វីបកូរ៉េដែលចុងឆ្នាំមុននេះ កូរ៉េខាងជើងបានពន្លយរឿង កាដូគ្រីស្មាស់ទៅកាន់សហរដ្ឋអាមេរិក អាចជាការសាកល្បងនុយក្លេអ៊ែរឬមីស៊ីលបាន អ្នកណាគិតយ៉ាងណាប្រសិនសហរដ្ឋអាមេរិកមានលេសបង្ខំចិត្តឱ្យបញ្ចកោណធ្វើអន្តរាគមន៍? telegraph
កុំភ្លេចថា នៅពេលមានទំនាស់ជាមួយ អ៊ីរ៉ង់ លោក Donald Trump បានព្រមានរួចហើយដែរថា សហរដ្ឋអាមេរិកអាចធ្វើគ្រប់សកម្មភាព«មិនខ្វល់ពីហេតុផល”ដើម្បីការពារ«សន្តិសុខ»។
ចំណុចក្តៅនិងធំចុងក្រោយនេះ គឺរវាងអាមេរិក និង ចិន។
ទោះវិភាគរំលងចោលរឿងកូវីដ១៩សិន ក៏ភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកទាំងទ្វេ នៅតែបន្តជាប់គាំងលើសង្វៀនល្បែងឌីជីថលនិងសមរភូមិពាណិជ្ជកម្មដ៏ចម្រូងចម្រាស់។ ជាមួយមូលដ្ឋានជម្លោះជិត ១៨ ខែមកហើយ ពន្ធលើទំនិញរាប់រយរាប់ពាន់លានដុល្លាររវាងគ្នានឹងគ្នា នៅតែជាគ្រាប់អុកគ្រោះថ្នាក់រៀងខ្លួន។
ការគំរាមកំហែងដល់សង្វាក់ផ្គត់ផ្គង់ប្រេងរបស់ពិភពលោក
ទំនាស់អ៊ីរ៉ង់និង អ៊ីស្រាអែល ត្បិតតែមិនឃើញធំដុំ ជាខ្សែសង្វាក់ហូរហែ ដូចរវាង ចិននិងអាមេរិកប៉ុន្តែជាលទ្ធផល ភាពតានតឹងកំពុងកើនសម្ពាធនៅពាសពេញតំបន់មជ្ឈឹមបូព៌ា ពិសេសនៅហ្គាហ្ សាស៊ីរី និងលីបង់ ជាពិសេសអ៊ីស្រាអែលដែលតែងតែចេញមុខ វាយប្រហារទៅលើកម្លាំងអ៊ីរ៉ង់ទាំងនៅកម្រិតការទូត ដោយងាកទៅគឃ្លើនវិនិយោគទំនាក់ទំនងជាមួយកងជីវពល ក្រុមមិនមែនរដ្ឋទៅវិញ។
ទោះបីថាអ៊ីរ៉ង់មិនបានប្តេជ្ញាចិត្តចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ តែសម្ពាធបាននឹងកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ដែលជៀសមិនរួច ប្រទេសពាក់ព័ន្ធជាច្រើននឹងងើបមកធ្វើអន្តរាគមន៏។
សង្គ្រាមពាណិជ្ជកម្មកំពុងឆេះសន្ធំ ត្រូវខ្យល់តែបន្តិចអាចនឹងសន្ធោសន្ធៅ
ប្រធានាធិបតី Donald Trump បានចោទប្រកាន់ប្រទេសចិនជារឿយៗលើវិបត្តិកម្មសិទ្ធិបញ្ញា ចំណែកក្រុងប៉េកាំងអះអាងថា សហរដ្ឋអាមេរិកកំពុងរកល្បិចរារាំងទប់ស្កាត់លទ្ធភាពរីកមាឌរបស់ចិនទៅជាកំពូលមហាអំណាចសេដ្ឋកិច្ចក្នុងពិភពលោក។
ទំនាក់ទំនងរបស់ចិន និង រុស្ស៊ីនៅតែមានសន្ទុះឡើង ប៉ុន្តែសហរដ្ឋអាមេរិកមិនត្រឹមតែមិនបានបង្កើនមិត្តថែមទាំងបង្កភាពចម្រូងចម្រាសជាមួយ កូរ៉េខាងត្បូងទៀត។
រដ្ឋបាលលោក Trump រួមទាំងប្រធានាធិបតីខ្លួនឯងផ្ទាល់ បានបង្ហាញញឹកញាប់នូវគំនិតកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកដែលឈរជើងនៅកូរ៉េខាងត្បូងហើយថា សម្ព័ន្ធមិត្តជាមួយអាមេរិកនឹងចុះខ្សោយជាពិសេសប្រសិនបើកូរ៉េខាងត្បូងត្រូវបានគេដឹងថា ឈានទៅប្រកាន់ជំហររួមជាមួយកូរ៉េខាងជើងនិងជប៉ុន ។ thediplomat
រីឯការប្រកាសលាលែងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe’s កាលពីចុងខែសីហា បានធ្វើឱ្យមានការសង្ស័យអំពីការរង្គោះរង្គើផងដែរនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងជប៉ុនពិសេសលើកិច្ចសហប្រតិបត្តិការយោធា។
មួយវិញទៀត នៅខណៈដែលនាយករដ្ឋមន្រ្តីឥណ្ឌា លោកNarendra Modi កំពុងបង្កើនទំនាក់ទំនងល្អជាមួយអាមេរិកខ្លាំង ហើយចលាចលរវាងទីក្រុងដេលីនិងអ៊ីស្លាម៉ាបាដរឹតតែតឹងតែង អ្នកវិភាគអាចសរុបថា ដោយសារនេះជាជម្លោះចេតនាជុំវិញប្រទេសចិន ក៏អាចជាប្រភពនៃសង្គ្រាមលោកលើកទី ៣ ដែរ។
ប្រសិនបើស្ថានការណ៍ក្នុងតំបន់នេះនៅតែវិវត្តទៅតាមអ្វីដែលត្រូវបានគេវិភាគមកហូរហែរ ការប្រឈមមុខផ្នែកយោធានៅតែមានក្នុងតំបន់សមុទ្រចិនខាងត្បូងឬខាងកើត ហើយចំពេលមានជំងឺឆ្លងរាតត្បាតទូទាំងពិភពលោក ដែលលោក Trump បានចោទប្រកាន់ប្រទេសចិនពីរឿងឆ្លងរោគពីមន្ទីរពិសោធន៍វូហានផង ការនិយាយដដែលៗថាខ្លួននឹងប្រើច្បាប់សន្តិសុខជាតិយ៉ាងតឹងរឹង នៅតែជាការគម្រាមកំហែង។
វិបត្តិអាវុធនុយក្លេអ៊ែរនិងការបារម្ភរបស់ពិភពលោក
ទំនាក់ទំនងរវាងអាមេរិកនិងទួរគី បានឈានឡើងដល់ចំណុចប្រឈមមុខ បន្ទាប់ពីអាមេរិកបានគំរាមក្រុងអង់ការ៉ា ថានឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលការនេះបានបង្ខំឱ្យ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan លើកឡើងនៅខែកញ្ញាថា «មិនអាចទទួលយកបានទេដែលរដ្ឋមួយកំពុងតែមានអាវុធនុយក្លេអ៊ែរហើយមកហាមឃាត់រដ្ឋាភិបាលទីក្រុងអង់ការ៉ាពីការទទួលបានសិទ្ធិលើអាវុធនុយក្លេអ៊ែររបស់ខ្លួន»។ Reuters
ទំនាក់ទំនងអាក្រក់ឡើងៗរវាងសហរដ្ឋអាមេរិកនិងទួរគីនេះ ចង់មិនចង់នឹងបង្កឱ្យមានការភ័យខ្លាចអំពីផលប៉ះពាល់ធំក្នុងសម្ព័ន្ធមិត្តNATO។
ចំណែកឯភាពតានតឹងជាមូលដ្ឋានក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងទៀតសោត សឹងអាចបណ្តាលឱ្យមានសកម្មភាពគម្រាមកំហែងជាចម្រុះដល់ពិភពលោក។
ទោះបីយើងឃើញរដ្ឋបាលរបស់ប្រធានាធិបតី Trump ហាក់ដូចជាចង់មានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើងប៉ុន្តែ សមមិត្ត គីម ហាក់មិនមានចំណាប់អារម្មណ៍អ្វីបន្តិចសោះ ។
សង្គ្រាមស៊ីវិលនៅអាមេរិកខ្លួនឯង
មានការវិភាគផងដែរថា វិបត្តិធំផ្ទៃក្នុងដែលកំពុងប្រឈមនឹងមិនធា្លប់មាននៅសហរដ្ឋអាមេរិកចាប់តាំងពីក្រោយសង្គ្រាមស៊ីវិលឆ្នាំ ១៨៦០ មកគឺថាពេលនេះ លោក Trump មិនបានទទួលស្គាល់ដែនកំណត់របស់ខ្លួន ថែមទាំងបានរំលោភលើបទដ្ឋានព្យាយាមបិទការត្រួតពិនិត្យលើឥរិយាបទរបស់ខ្លួនដោយអះអាងថា «មាត្រា ២ នៃរដ្ឋធម្មនុញ្ញបានផ្តល់សិទ្ធិឱ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើ »ដែលសម្តីនេះត្រូវបានជំទាស់ដោយអគ្គព្រះរាជអាជ្ញាលោក William Barr។
តើសហរដ្ឋអាមេរិកនឹងអាចទប់ទល់ប្រសើរឡើងចំពោះវិបត្តិរោគរាតត្បាតនិងការដួលផ្នែកសេដ្ឋកិច្ចដែលបាននឹងកំពុងគ្របដណ្តប់ទូទាំងប្រទេសជាតិខ្លួនបានយ៉ាងដូចម្តេចបាន ព្រោះថានេះពុំមែនជាស្ថានភាពងាយៗទេ។
ជាមួយនឹងបទបញ្ជាអន្ដរជាតិចុះខ្សោយដោយសារ COVID-១៩ ការដើរថយក្រោយនៃសេដ្ឋកិច្ចនិងការធ្លាក់ចុះនៃឥទ្ធិពលវិជ្ជមានរបស់អាមេរិកចំពោះពិភពលោក ត្រូវបានវិទ្យាស្ថាន lowy Institute ដែលជាវិទ្យាស្ថានគិតឯករាជ្យ សម្រាប់ស្រាវជ្រាវទាក់ទងនឹងគោលនយោបាយយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិ ពីទស្សនៈរបស់អូស្ត្រាលីមានមូលដ្ឋាននៅក្រុងស៊ីដនីបានសរសេរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ ២០២០ នឹងគ្មានហេតុផលណាដែលគេអាចជឿបានថា លោកប្រធានាធិបតី Trump នឹងព្រមអនុវត្តតាមប្រពៃណីរបស់ប្រធានាធិបតីសាធារណរដ្ឋដទៃទៀត ក្នុងការបន្តយុទ្ធសាស្ត្រពហុភាគី កិច្ចសហប្រតិបត្តិការ បើសិនជាប់ក្នុងអណត្តិថ្មីនោះឡើយ។ ចំណែកឯ រដ្ឋបាលរបស់ លោក Biden វិញនឹងជាបេសកកម្មសម្រាប់លើកម្ពស់ សណ្តាប់ធ្នាប់អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិកឡើងវិញ ហើយនឹងធ្វើសកម្មភាពលើការប្រែប្រួលអាកាសធាតុ កម្ចាត់កូវីដ-១៩ នយោបាយអន្តោប្រវេសន៍ ពិសេសប្រស្នា ដោះស្រាយជំលោះជាមួយប្រទេសចិន មជ្ឈិមបូព៌ា ជំរុញសកលភាវូបនីយកម្មនិង គោលនយោបាយសេដ្ឋកិច្ចពិភពលោក។
សាយ ពេជ្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»