នយោបាយ
បណ្ឌិត គិន ភា៖ ការផ្ទេរអំណាចក្រោយការបោះឆ្នោត នឹងក្លាយជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ឆ្នាំ
លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយមួយរូបនៅកម្ពុជា បានលើកឡើងថា ប្រសិនបើមានការផ្ទេរអំណាចភ្លាមៗក្រោយការបោះឆ្នោត នោះនឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ឆ្នាំ។
ការលើកឡើង បន្ទាប់ពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តិទៅដោយរលូនល្អ ដែលមានប្រជាពលរដ្ឋខ្មែរអញ្ជើញទៅបោះឆ្នោតរហូតដល់ជាង ៨៤ភាគរយ ដែលជាភាគរយដ៏ខ្ពស់មួយ។
លោកបណ្ឌិត គិន ភា បានសរសេរនៅលើគណនីហ្វេសប៊ុក កាលពីថ្ងៃទី ២៤ ខែកក្កដាថា ការបោះឆ្នោតនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ជាការប្រកួតប្រជែងរវាងគណបក្សទាំង ១៨ផង និងជាការប្រកួតប្រជែងរវាងចរន្តគាំទ្រការបោះឆ្នោត និងថែរក្សាសន្លឹកឆ្នោត និងចរន្តពហិការកាបោះឆ្នោត និងបំផ្លាញសន្លឹកឆ្នោតផង។

លោកបណ្ឌិត គិន ភា បានសរសេរបន្តថា ការបោះឆ្នោតនេះ គឺជាការវាស់អ្នកបោះឆ្នោតខ្មែរចំពោះផែនការបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ផងដែរ។ ផែនការបន្តវេននេះ មិនមែនជារឿងអាថ៌កំបាំងទេ ដ្បិតគណបក្សប្រជាជនកម្ពុជា បានធ្វើរឿងនេះដោយបើកចំហតាំងពីចុងឆ្នាំ ២០២១មកម្ល៉េះ ទៅតាមបែបបទ និងនីតិវិធីផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដ៏ធំមួយនេះ។
លោកថា «ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ហុងកុងប៉ុន្មានថ្ងៃមុនការបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីលទ្ធភាពនៃការផ្ទេរអំណាច បួន-ប្រាំសប្ដាហ៍ ក្រោយការបោះឆ្នោតតែម្តង។ ហើយ ជាងមួយសប្ដាហ៍មុនការបោះឆ្នោត ក៏មានការបែកធ្លាយនូវសេចក្ដីព្រាងសមាសភាពរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្ដេចតេជោ ហ៊ុន សែន អមដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដែលភាគច្រើនលើសលប់ ជាយុវជន និងជាកូនចៅរបស់វរជនកំពូលៗក្នុងរាជរដ្ឋាភិបាល និងគណបក្ស»។

លោកបណ្ឌិត គិន ភា ក៏បានបន្តដែរថា ការបែកធ្លាយសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីនេះ អាចជាការសាកល្បងសមរភូមិសតិអារម្មណ៍មហាជនមួយដ៏សំខាន់ផងដែរ ហើយវាអាចត្រូវបានវិនិច្ឆ័យតាមរយៈសន្លឹកឆ្នោតរបស់ពលរដ្ឋ។ ម្យ៉ាងវិញទៀត ការផ្ទេរអំណាចជារឿងមុន និងក្រោយត្រូវធ្វើឡើងដោយជៀសមិនរួច។ តែមុននឹងផ្ទេរអំណាច គណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះការបោះឆ្នោតជាមុនសិន ដោយយោងតាមលទ្ធផលបឋមក្រៅផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈស្ទើរតែទាំងអស់ក្នុងរដ្ឋសភាគឺ ១២០/១២៥អាសនៈ។
អ្នកវិភាគនយោបាយរូបនេះ លើកឡើងថា «បើមានការផ្ទេរអំណាចភ្លាមៗក្រោយការបោះឆ្នោតមែន ការផ្ទេរអំណាចនេះ នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ឆ្នាំ ជាពិសេស រយៈពេលជិត ១០០ឆ្នាំចុងក្រោយ, ហើយរិតតែមិនធ្លាប់មានទាល់តែសោះ ដែលការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល ដែលភាគច្រើនលើសលប់សុទ្ធតែជាយុវជន, មិនថាតែនៅកម្ពុជាទេ សូម្បីតែនៅអាស៊ីទាំងមូល ក៏មិនធ្លាប់មានបែបនេះដែរ»។
ជាងនេះទៀត លោកថា ការផ្ទេរអំណាចនៅកម្ពុជានាពេលនេះ នឹងក្លាយជាបទពិសោធន៍មួយដ៏ធំសម្រាប់ប្រទេសនានាពាក់ព័ន្ធ នឹងការរៀបចំផែនការយុវជនបន្តវេន៕


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?