Connect with us

នយោបាយ

តើគណបក្សចូលរួមការបោះឆ្នោត លើកឡើងបែបណា​ក្រោយ គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតបឋម?

បានផុស

នៅ

ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅដោយរលូនល្អ ហើយត្រូវបានមជ្ឈដ្ឋាននានាវាយតម្លៃជាទូទៅថា ការបោះឆ្នោតនេះធ្វើឡើងប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លទ្ធផលក្រៅផ្លូវការ បង្ហាញថា មានគណបក្សនយោ​​បាយចំនួន ២ បានទទួលអាសនៈក្នុងរដ្ឋសភា នោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សុខ ឥសាន​ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងបណ្ដាញសង្គមតេលេក្រាមថា ប្រជាពលរដ្ឋខ្មែរ​ ដែលអញ្ជើញទៅបោះឆ្នោតជ្រើសតាំង​ តំណាងរាស្រ្ដ នីតិកាលទី ៧កន្លងទៅនេះ គឺមានចំនួនច្រើនលើសលប់មិនធ្លាប់មានពីមុនមក ដែលនេះគឺបញ្ជាក់ថា ប្រជាជនគឺជាម្ចាស់ប្រទេស និងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោក​ សុខ ឥសាន លើកឡើងថា ជោគជ័យនៃការបោះឆ្នោត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ដែលមានប្រជាជនកម្ពុជាជាង ៨៤ភាគរយ ចេញទៅបោះឆ្នោតនោះ គឺធ្វើឲ្យក្រុមប្រឆាំងជ្រុលនិយមកប់យោបល់និយាយលែងចេញ។ លោកថា លទ្ធផលក្រៅផ្លូវការដែលថា​ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈនោះ គឺជាឆន្ទៈរបស់ប្រជាជនកម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ដែរថា ការបោះឆ្នោតនៅកម្ពុជា គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយបរទេសគ្មានសិទ្ធិលូកដៃឡើយ។ ប្រជាជនកម្ពុជា ជាអ្នកមានសិទ្ធិសម្រេចក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួន ដែលនេះគឺជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ក្រោយការបោះឆ្នោតមួយថ្ងៃ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់លោក ដោយបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានអញ្ជើញ​ទៅបោះឆ្នោតយ៉ាងច្រើនកុះករ ហើយក៏បានបោះឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច រហូតទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងខេត្តកំពង់ចាម ក៏ដូចជារាជធានី-ខេត្តដទៃទៀត។

លោក ញឿន រ៉ាដែន លើកឡើងថា «លទ្ធផលមួយនេះ គឺសបញ្ជាក់អំពីទំហំបេះដូង នៃអ្នករាជានិយម ស្មោះស្ម័គ្រ ឥតងាករេ ស្រឡាញ់គាំទ្រ និងចង់បានលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ និងសង្គមជាតិរីកចំរើន។ ខ្ញុំនឹងបន្តបំពេញបេសកកម្ម បំរើ ការពារ ឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រខ្មែរ ដោយសមត្ថភាព ប្រាជ្ញា ស្មារតីជាតិនិយមជានិច្ច»។

ចំណែកលោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី ២៥ ខែកក្កដា បានចេញវីដេអូមួយ ដោយបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ និងបានបោះឆ្នោតជូនគណបក្សរបស់លោក។ លោកបណ្ឌិត ពេជ្រ ស្រស់ លើកឡើងថា គណបក្សយុវជនកម្ពុជារបស់លោក បានទទួលសំឡេងគាំទ្រច្រើនជាងការបោះឆ្នោតអាណត្តិមុន តែមិនទទួលបានអាសនៈក្នុងរដ្ឋសភានោះទេ។

លោកមានប្រសាសន៍បែបនេះថា «គណបក្សយុវជនកម្ពុជាយើង គឺថា បានទទួលសំឡេងដែលជាទីមោទនៈមួយ ក៏ប៉ុន្តែសំឡេងនោះ មិនបានគ្រប់លក្ខខណ្ឌឲ្យបេក្ខជនរបស់គណបក្សយុវជនកម្ពុជា ចូលក្នុងសភាជាតិទេ»។ បើតាមលោកបណ្ឌិត ពេជ្រ ស្រស់ គណបក្សយុវជនកម្ពុជារបស់លោក នឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត សម្រាប់ការបោះឆ្នោតអាណត្តិក្រោយៗ បន្តទៀត។

រីឯគណបក្សខ្មែរតែមួយវិញ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានសង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ បានប្រព្រឹត្តទៅដោយល្អប្រសើរ ស្របតាមរដ្ឋធម្ម​នុញ្ញ និងមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ គ្មានការរំខាន និងគ្មានអំពើហិង្សាកើតឡើងនោះទេ។

ជាមួយគ្នានេះ គណបក្សខ្មែរតែមួយ ក៏បានគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងអាចទទួលយកបាន។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៨,២១៣,២៦០នាក់ ស្មើនឹង ៨៤.៥៨ភាគរយ បានចេញទៅបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។ គ.ជ.ប បន្តថា ជាទូទៅការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ ស្ថិតក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិភាព គ្មានអំពើហិង្សា និងប្រព្រឹត្តទៅដោយរលូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម