នយោបាយ
មកសម្គាល់សមត្ថភាពដឹកនាំជាតិរបស់លោកស្រី angela merkelអធិការបតីស្រ្តីទី១នៃប្រទេសអាល្លឺម៉ង់
លោកស្រី អែនជេឡា មីកែល ជាអធិការបតីស្រ្តីទី១ របស់ប្រទេសអាល្លឺម៉ង់ដ៏ល្បីឈ្មោះ និងមានឥទ្ធិពលមួយរូបលើពិភពលោក។ លោកស្រីមានឈ្មោះពេញថា អែនជេឡា ដូរូថៀ កាស្នឺ(Angela Dorothea Kasner ) កើតនៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ខាងកើត នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៥៤។ លោកស្រីបញ្ចប់បរិញ្ញាបត្ររូបវិទ្យា និងបានចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ ១៩៩៨។

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbe នៅឆ្នាំ ២០១៥ បានបង្ហាញពីមូលហេតុ ដែលធ្វើឲ្យលោកស្រី អែនជេឡា អាចបន្តដឹកនាំប្រទេសមាន ៤ ចំណុច៖
១. សមត្ថភាពស្ដារសេដ្ឋកិច្ច៖ លោកស្រីមានភាពវៃឆ្លាតក្នុងការធ្វើឲ្យប្រទេសអាល្លឺម៉ង់អាចគេចផុតពីវិបត្តិសេដ្ឋកិច្ច នៅតំបន់អ៊ឺរ៉ុបក្នុងឆ្នាំ ២០០៨ ហើយថែមទាំងអាចរក្សាក៏ដូចជាជំរុញសេដ្ឋកិច្ចរបស់ខ្លួនដើរទៅមុខទៀតផង។
២. សមត្ថភាពដោះស្រាយបញ្ហានយោបាយ៖ បញ្ហានុយក្លេអ៊ែរដ៏ចម្រូងចម្រាស់នៅក្នុងប្រទេសដែលបក្សប្រឆាំងតែងតែលើកយកទៅប្រើដើម្បីកេងចំណេញនយោបាយ លោកស្រីអាចដោះស្រាយបំបាត់បានយ៉ាងមានប្រសិទ្ធភាព។
៣. ភាពហ្មត់ចត់៖ លោកស្រីជាប្រភេទមេដឹកនាំដែលនិយាយម៉ាត់ណា ម៉ាត់ហ្នឹង សូម្បីតែសមាជិកគណបក្សនយោបាយរបស់ខ្លួនក៏មិនលើកលែងឲ្យដែរ ប្រសិនបើពួកគេបានធ្វើអ្វីខុស។ មួយវិញទៀតលោកស្រី អែនជេឡា ជាប្រភេទមេដឹកនាំដែលមានលក្ខណៈប្រយ័ត្នប្រយែងមុននឹងធ្វើសេចក្តីសម្រេចអ្វីមួយទាក់ទងនឹងបញ្ហាប្រទេសជាតិ។ ជាពិសេស លោកស្រីជាប្រភេទមេដឹកនាំដែលធ្វើច្រើននិយាយតិច ប៉ុន្តែសម្រេចការងារជាច្រើនជូនប្រទេសជាតិ។
៤. ទឹកចិត្តស្រឡាញ់ប្រជាជន៖ លោកស្រីតែងតែចាត់ទុកប្រជាជនអាល្លឺម៉ង់ប្រៀបដូចសាច់ឈាមរបស់ខ្លួន។ លោកស្រីដឹងពីអ្វីដែលប្រជាជនចង់បាន ដូចជាពួកគេប្រឆាំងនឹងការអន្តរាគមន៍យោធានៅក្រៅប្រទេសជាដើម៕
ប្រែសម្រួល៖ សន្យា

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ