ព័ត៌មានជាតិ
បើយើងមិនធ្វើដោយផ្ទាល់ដៃ យើងមិនដឹងថា តម្លៃនៃសន្តិភាព វាមានទំហំប៉ុណ្ណានោះទេ
នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

សម្ដេចតេជោលើកឡើងថា ក្រោយពីចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសរួច មានបណ្ដាប្រទេសជាច្រើនបានផ្ដល់ជំនួយមកឲ្យកម្ពុជា ប៉ុន្តែជំនួយនោះមិនបានធ្វើការអភិវឌ្ឍសូម្បីមួយរៀលទេ ដោយសារតែត្រូវសងបំណុលសង្គ្រាមរបស់អ្នកជំនាន់មុន ដែលបានបង្កើតឡើង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គេសម្រុកផ្ដល់ជំនួយឲ្យកម្ពុជា ប៉ុន្តែសូមមើលឡើងវិញថា តើជំនួយទាំងនោះបាន១សេនដែរឬទេ សម្រាប់កម្ពុជា គឺអត់ទេ ជំនួយនោះបានត្រឹមយកមក ដោះបំណុលដែលជំពាក់ពីអតីតកាលតែប៉ុណ្ណោះ។ ប្រទេសនេះផ្ដល់ប៉ុណ្ណេះប្រទេសនោះផ្ដល់ប៉ុណ្ណោះ ប៉ុន្តែយកមកគ្រាន់តែសងបំណុលសម្រាប់របបមុនជំពាក់គេ។ បើនិយាយពី ADB ឯកឧត្តមចម ប្រសិទ្ធ រួមគំនិតជាមួយ ឆាយ ថន ប្រុងលក់ដីកាណាឌីយ៉ា ដើម្បីដោះបំណុល ADB ពីព្រោះនៅពេលមិនសងលុយគេ គេមិនឲ្យខ្ចី”។

បើតាមសម្តេចតេជោ “នេះគឺជារឿងអតីតកាល ដែលរបបមុនគេជំពាក់ ហើយឥឡូវមិនទាន់ដោះបំណុលជាមួយអាមេរិករួចផង។ យើងគឺជាជនរងគ្រោះ ដែលអ្នកជំនាន់មុនបង្កើតសង្គ្រាម អ្នកជំនាន់ក្រោយបង្កើតសន្តិភាពបញ្ចប់សង្គ្រាម ប៉ុន្តែនេះគឺជាកាតព្វកិច្ចកូនខ្មែរដែលត្រូវធ្វើ ហើយបើយើងមិនធ្វើដោយផ្ទាល់ដៃ យើងមិនដឹងថា តម្លៃនៃសន្តិភាពវាមានទំហំប៉ុណ្ណានោះទេ ហើយយើងត្រូវទប់ស្កាត់សង្គ្រាមរបៀបណា ដើម្បីកុំឲ្យកើតឡើង”។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ប្រវត្តិនៃការកសាងរបស់យើងលំបាកណាស់។ កម្ពុជាចាប់ ផ្ដើមពីនាយករដ្ឋមន្ត្រីមានរបបត្រឹមតែអង្ករ១០គីឡូ ពោត៦ គីឡូ រហូតថ្ងៃនេះ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ថ្ងៃនេះវ៉ាក់សាំង ០៣ លានដូសទៀត នឹងផ្តល់ដល់កម្ពុជា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល