Connect with us

នយោបាយ

ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់៖ មានគណបក្ស ២៨ហើយ ស្នើសុំចូលជាសមាជិក

បានផុស

នៅ

ក្រោយការបើកភ្លើងខៀវបានរយៈពេល១០ថ្ងៃ គិតមកទល់ថ្ងៃអង្គារ ទី០៥ ខែកញ្ញនេះ មានគណបក្សចំនួន ២៨ហើយ ដែលបានស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់។ នេះ បើតាមការឆ្លើយតបរបស់លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

(រូបថតពី Google)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម ផលវរុណ ​បានប្រាប់ “កម្ពុជាថ្មី” ថា មានគណបក្សនយោបាយចំនួន ២៨ហើយ ដែលបានស្នើសុំចូលជាសមាជិកនៃឧត្ដមលក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ព្រោះតែត្រូវគោរពគោលការណ៍លាក់អត្តសញ្ញាណគណបក្សក្នុងដំណើរការដាក់ពាក្សស្នើសុំ លោក ឈឹម ផលវរុណ មិនអាចបញ្ជាក់អំពីបណ្ដាឈ្មោះរបស់គណបក្សដែលបានស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឡើយ។

(រូបភាព សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីអណត្តិទី៦កន្លងទៅ។ រូបភាពពីGoogle)

សូមរំលឹកឡើងវិញថា ព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចូលជាធរមានកាលថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។ ផ្អែកតាមព្រះរាជក្រឹត្យ គឺរាល់គណបក្សដែលស្របច្បាប់ទាំងអស់នៅកម្ពុជា គឺអាចស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បាន ដោយគ្មានការរើសអើងថាគណបក្សនោះ បាន ឬមិនបានចូលរួមការបោះឆ្នោតកាលពីថ្ងៃទី ២៣​ ខែកក្កដា ឆ្នាំ២០២៣ នោះទេ។ ក៏ប៉ុន្តែ បើយោងតាមព្រះរាជក្រឹត្យ គឺរាល់គណបក្សដែលដែលស្នើសុំចូលជាសមាជិកឧត្ដមក្រុម​ប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូងឆ្លងកាត់ការសម្រេចពីនាយករដ្ឋមន្ត្រីជាមុនសិន។

បន្ថែមពីនេះ ព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានបញ្ជាក់ឲ្យដឹងថា រាល់ប្រតិភូគណបក្សដែលស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាបានមុនកាលកំណត់ ពោល គឺចូលជាសមាជិកបានមុន ឬត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ គឺប្រតិភូគណបក្សនោះ នឹងក្លាយជាស្ថានិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ មិនតែប៉ុណ្ណោះ គណបក្សដែលស្នើសុំចូលមុននោះទៀតសោត នឹងទទួលបានតំណែងចំនួន៣កៅអី។ តំណែង៣កៅអីនេះ គឺទី១ ជាប្រធានប្រតិភូមានឋានៈស្មើទេសរដ្ឋមន្រ្តី តំណែងទី២ ជាអនុប្រធានប្រតិភូមានឋានៈស្មើរដ្ឋមន្ត្រី និងតំណែងទី៣ ជាសមាជិកប្រតិភូមានឋានៈស្មើរដ្ឋលេខាធិការ។

ចំណែកឯ ប្រតិភូគណបក្សណាដែលស្នើសុំចូលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបាល់ក្រោយព្រះរាជ្យក្រឹត្យចូលជាធរមានរយៈពេល២សប្ដាហ៍ បានន័យថា គណបក្សនយោបាយដែលស្នើចូលជាសមាជិក ក្រោយថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ គឺប្រតិភូគណបក្សនោះ ទទួលបានតំណែងត្រឹមតែ២កៅអីប៉ុណ្ណោះ ដោយតំណែងទី១ ជាប្រធានប្រតិភូមានឋានៈស្មើទេសរដ្ឋមន្រ្តី ខណៈដែលតំណែងទី២ ជាអនុប្រធានប្រតិភូមានឋានៈស្មើរដ្ឋមន្ត្រី៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម