នយោបាយ
ព្រឹកស្អែក រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណកម្មការនានា
ព្រឹកស្អែក ថ្ងៃទី ០៥ ខែកញ្ញា វេលាម៉ោង ៨៖ ០០ នាទីព្រឹក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ ក្រោមវត្តមានប្រធានរដ្ឋសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំងសមាជិកគណកម្មការនានា នៃរដ្ឋសភានីតិកាលទី៧។

សូមរំលឹកថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋសភានីតិកាលទី៧ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ ដោយអនុម័តតាមរបៀបវារៈសំខាន់ដូចជា របៀបវារៈទី១អនុម័តយល់ព្រមលើសំណើរសុំជ្រើសតាំងសមាជិក និងលេខាធិការគណៈកម្មការនានា នៃរដ្ឋសភា នីតិកាលទី៧ ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ធ្វើការបោះឆ្នោតជ្រើសតាំង។ របៀបវារៈទី២ អង្គប្រជុំបានអនុម័តយល់ព្រម ជ្រើសរើសយកកាលបរិច្ឆេទ ថ្ងៃទី៥ ខែកញ្ញា ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ