Connect with us

នយោបាយ

សម្ដេចតេជោ ស្វាគមន៍លោក​ សាយ បូរី ដែលចូលមករួមរស់ក្នុងទ្រនំនយោបាយជាមួយបក្សប្រជាជនកម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុ​ន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា នារាត្រីថ្ងៃទី០៥ ខែកញ្ញានេះ បានប្រកាសស្វាគមន៍ លោក សាយ បូរី ដែលចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមខ្លឹមសារដើមក្នុងប្រព័ន្ធតេឡេក្រាមរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចបានគូសបញ្ជាក់ថា​៖ “ជាថ្មីម្តងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា”។

ជាមួយគ្នានេះ មុននឹងសម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ចំពោះរបត់នយោបាយដែលលោក សាយ បូរី ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា លោក សាយ បូរី ផ្ទាល់ក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី០៥ ខែកញ្ញានេះ ដោយបង្ហាញពីគោលជំហររបស់លោកដែលផ្លាស់មករួមរស់ជាមួយគណបក្សកាន់អំណាច ដើម្បីចង់នៅពីក្រោយអ្នកបន្តវេនទៅមុខ ឆ្ពោះទៅរកការរីកចម្រើនរបស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។

លោក សាយ បុរី ក៏បានអះអាងតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោកយល់ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិរបស់ខ្ញុំទាំងស្រុង។ ជាពិសេស លោកបានឃើញច្បាស់អំពីការឈានឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព។

លោកបានបន្តថា មួយជីវិតលោក ជាអ្នកសិក្សាស្រាវជ្រាវ ជាអ្នកបណ្តុះបណ្តាលបញ្ញវន្តនានាជាច្រើននាក់ និងជាអ្នកនយោបាយមួយរូប លោកមើលឃើញច្បាស់ថា ស្ថានភាពកម្ពុជា មានលក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការបន្តវេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តពោពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីកចំរើន និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅក្នុងភាពសុខសាន្តក្រោមដំបូលនៃសុខសន្តិភាព។

លោក សាយ បូរីក៏បានផ្ដាំផ្ញើរទៅកាន់ប្រជាជាតិកម្ពុជាថា ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្តយូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស។

សូមជម្រាបថា លោក សាយ បូរី គឺជាអតីតឥស្សរជននៃគណបក្សលោកតាសឺនសាន។ លោកបានលាលែងតំណែងពីគណបក្សលោកតា សឺន សាន  តាំងពីឆ្នាំ ១៩៩៥។ បន្តមកលោក ក៏បានបង្កើតគណ:មេធាវី  បន្ថែមពីនេះលោក គឺជាសាស្ត្រាចារ្យផ្នែកច្បាប់ លោកជាអ្នកស្រាវជ្រាវ៕

អត្ថបទដោយ៖ ង៉ិល ណារ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥០ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម