នយោបាយ
គណបក្សនយោបាយចំនួន ៣០ បានស្នើរសុំចូលជាសមាជិកស្ថានិក នៃឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់
គិតមកដល់ថ្ងៃចន្ទទី ១១ ខែកញ្ញា ដែលជាថ្ងៃចុងក្រោយ នៃការស្នើសុំចូលជាសមាជិកស្ថានិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ មានគណបក្សនយោបាយចំនួន៣០ បានស្នើសុំចូលជាសមាជិកស្ថានិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ នេះបើតាមការបញ្ជាក់របស់ លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយ កម្ពុជាថ្មី នៅថ្ងៃពុធទី ១៣ខែកញ្ញានេះ។

យ៉ាងណា ដោយសារតែស្ថិតក្នុងគោលការណ៍លាក់ការអត្តសញ្ញាណគណបក្សដែលបានស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ លោក ឈឹម ផលវរុណ មិនអាចបញ្ជេញអត្តសញ្ញាណ ឈ្មោះគណបក្សទាំង៣០នោះបានឡើយ។

បើតាមព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រាល់គណបក្សដែលស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវស្ថិតក្រោមការវិនិច្ឆ័យ សម្រេចពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាជាមុនសិន។
ជាមួយគ្នានេះ បើទោះបីជាការស្នើសុំចូលជាសមាជិកស្ថានិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់បានបញ្ចប់ក៏ដោយ ក៏គណបក្សនយោបាយផ្សេងៗទៀតនៅតែអាចស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់បានធម្មតា៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច