នយោបាយ
កម្ពុជា-ចិន ប្រកាសប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តស្តង់ដារពីរ
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានប្រកាសប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តស្តង់ដារពីរ។ ការប្រកាសប្រឆាំងនេះ ធ្វើឡើងនៅក្នុងសេចក្តីប្រកាសរួមនៃទំនាក់ទំនងទ្វេភាគីរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/0f0675c3-0aad-4efe-8230-eabd580c0359_3fe4695d-1-1-1024x683.webp)
នៅត្រង់ចំណុចទី៣ នៃសេចក្តីប្រកាសរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ភាគីទាំងពីរ បានគូសបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ថែមទាំងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌។
ជាការកត់សម្គាល់ ការប្រកាសរួមគ្នារបស់កម្ពុជា និងចិននៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជា ត្រូវបានប្រទេសលោកខាងលិចខ្លះ និងសហរដ្ឋអាមេរិក រិះគន់ និងវាយប្រហារ ក្រោមហេតុផល មិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ប្រទេសទាំងនោះ ថែមទាំងចង់ឲ្យកម្ពុជា ធ្វើបែបនេះ ធ្វើបែបនោះ ថែមទៀតផង។ ប៉ុន្តែ កន្លងមក ក៏ដូចជា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីគោលជំហរម្តងជាពីរដងហើយថា កម្ពុជា ជាប្រទេសឯករាជ្យ អធិបតេយ្យ មិនធ្វើតាមការបង្គាប់បញ្ជារបស់ប្រទេសណាមួយឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសដែរថា កម្ពុជា មិនអាចយកអធិបតេយ្យភាពរបស់ខ្លួនទៅប្តូរនឹងជំនួយបានទេ ហើយកម្ពុជា មិនអនុញ្ញាតឲ្យប្រទេសណាមកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនបានផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-15_09-41-02-1024x682.jpg)
ចំពោះការប្រកាសប្រឆាំងការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានេះ រដ្ឋាភិបាលចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង។ នៅក្នុងសេចក្តីប្រកាសរួមកម្ពុជា-ចិន កម្រាស់៦ទំព័រ ភាគីចិន បានបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/09/photo_2023-09-15_09-41-01-2-1024x682.jpg)
ចំណែក ភាគីកម្ពុជាវិញ ក៏បានបញ្ជាក់ជាថ្មីនូវការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ«គោលនយោបាយចិនមួយ»ដែលរដ្ឋាភិបាលចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។ កម្ពុជា ក៏ប្រឆាំងនឹងការប៉ុនប៉ងនានាក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ឬទប់ទល់នឹងប្រទេសចិន ក្រោមឧបាយកលយកបញ្ហាតៃវ៉ាន់ជាលេស ឬសកម្មភាពបំបែកខ្លួនតាមទម្រង់ណាមួយ ដើម្បីទាមទារ«ឯករាជ្យភាពតៃវ៉ាន់»។ ក្រៅពីនេះ កម្ពុជា ក៏គាំទ្រយ៉ាងម៉ឺងម៉ាត់នូវកិច្ចប្រឹងប្រែងនានារបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?